បណ្តាមេដឹកនាំពិភពលោក បានចាប់ផ្តើមផ្តល់ការគាំទ្រដល់ប្រទេសឈូងសមុទ្រ ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ នៅតែបន្ត។
ជំនួយភាគច្រើន គឺមកក្នុងទម្រង់ជាឧបករណ៍ការពារជាជាងការឈ្លានពាន។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖«គ្រឿងយុទ្ធោបករណ៍ទាំងអស់ ត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា ជាផែនការបន្ទាន់។
ប្រទេសនានាបានប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ពួកគេចេញពីមជ្ឈិមបូព៌ា នៅសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន លោក Ayatollah Ali Khamenei និងបង្កឲ្យមានសង្គ្រាមក្នុងតំបន់។
លោក Albanese បានប្រាប់សភាអូស្ត្រាលីថា រដ្ឋាភិបាលបានបញ្ជូនក្រុមឆ្លើយតបវិបត្តិចំនួន ៦ក្រុម ទៅកាន់តំបន់នេះ។
លោកបាននិយាយថា៖«យើងបានដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍រួចហើយ ជាផ្នែកមួយនៃផែនការបន្ទាន់របស់យើង នៅដើមសប្តាហ៍នេះ»៕
