នាយករដ្ឋមន្ត្រីកាណាដា៖ ការចូលរួមផ្នែកយោធាក្នុងសង្គ្រាម នៅអ៊ីរ៉ង់ មិនអាចត្រូវបានច្រានចោលឡើយ

2026/03/06 01:48:17 am        50

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះថា លោកមិនអាចច្រានចោលការចូលរួមផ្នែកយោធារបស់ប្រទេសលោក នៅក្នុងសង្គ្រាមដែលកំពុងកើនឡើងនៅតំបន់មជ្ឈិមបូព៌ានោះឡើយ។

ដំណើរទស្សនកិច្ចរបស់លោក Carney ទៅកាន់ប្រទេសអូស្ត្រាលីក្នុងសប្តាហ៍នេះ ត្រូវបានគ្របដណ្ដប់ដោយសង្គ្រាមដែលកំពុងរីលរាលដាល នៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក Ayatollah Ali Khamenei។

អំឡុងពេលថ្លែងជាមួយសមភាគី លោក Anthony Albanese នៅទីក្រុង Canberra លោក Carney ត្រូវបានគេសួរថា តើមានស្ថានភាពដែលកាណាដានឹងពាក់ព័ន្ធដែរ ឬទេ។ លោកបានឆ្លើយថា «គ្មាននរណាម្នាក់អាចច្រានចោលការពាក់ព័ន្ធដោយដាច់ខាតបានឡើយ» ខណៈពេលដែលសង្កត់ធ្ងន់ថា សំណួរនេះ គឺជា «ពាក្យសន្មតិ»។

លោក Carney បាបន្តថា «យើងនឹងគាំទ្រសម្ព័ន្ធមិត្តរបស់យើង» ដោយបន្ថែមថា «យើងនឹងតែងតែការពារជនជាតិកាណាដាជានិច្ច»។ លោក Carney បានបញ្ជាក់ថា ការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ គឺ «មិនស្របតាមច្បាប់អន្តរជាតិឡើយ»។

តែយ៉ាងណាក្ដី លោកគាំទ្រកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់អ៊ីរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ ពោលគឺជាគោលជំហរដែលកាណាដាប្រកាន់យក «អមដោយការសោកស្តាយ» ព្រោះជម្លោះនេះតំណាង «ឧទាហរណ៍មួយទៀតនៃការបរាជ័យរបស់សណ្តាប់ធ្នាប់អន្តរជាតិ»។ មេដឹកនាំកាណាដាបានបញ្ជាក់ជាថ្មីនៅថ្ងៃទី៥ ខែមីនានេះនូវការអំពាវនាវរបស់លោក ដើម្បីឲ្យមាន «ការបន្ធូរបន្ថយជម្លោះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm