រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានលើកឡើងថា សម្ព័ន្ធយោធាអាត្លង់ទិកខាងជើងនាពេលបច្ចុប្បន្ន គួរតែផ្តោតទៅលើសន្តិសុខ នៅក្នុងតំបន់អាកទិក។

ប្រមុខការទូតកាណាដារូបនេះ បាននិយាយនៅក្នុងសន្និសីទការពារជាតិមួយ នៅក្នុងទីក្រុងអូតាវ៉ាកាលពីថ្ងៃពុធថា៖«ការផ្តោតការយកចិត្តទុកដាក់របស់អង្គការណាតូឥឡូវនេះ មិនត្រឹមតែឆ្ពោះទៅទិសខាងកើតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅទិសខាងជើងផងដែរ»។ លោកស្រីបានទទូចថា៖«អង្គការណាតូ ដែលជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ត្រូវតែមើលទៅទិសខាងជើង»។
ដោយធ្វើអត្ថាធិប្បាយអំពីសមយុទ្ធ Arctic Sentry ដែលបានចាប់ផ្តើមដោយប្លុកនេះ កាលពីខែមុន លោកស្រីរដ្ឋមន្ត្រីការបរទេសកាណាដា បានបញ្ជាក់ថា៖«យើងត្រូវការគំនិតផ្តួចផ្តើមនោះ ដើម្បីមានវត្តមាន អចិន្ត្រៃយ៍ នៅក្នុងតំបន់អាកទិក»។
យោងតាមលោកស្រី Anand មានការប្រកួតប្រជែងជាសកល នៅក្នុងតំបន់អាកទិក»៕
