រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម លោក Peter Szijjarto បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ថា ហុងគ្រីចាត់ទុកសន្តិសុខថាមពលជាអាទិភាពរបស់ខ្លួន ហើយដូច្នេះមិនចង់ជាប់ពាក់ព័ន្ធនឹងជម្លោះណាមួយឡើយ រួមទាំងជម្លោះថាមពលផង ដែរ។

លោក Szijjarto បានលើកឡើងថា៖«យើងមានពេលវេលាដ៏លំបាកខ្លាំងណាស់នៅលើឆាកអន្តរជាតិ។ យើងជាជនជាតិហុងគ្រី មានការព្រួយបារម្ភអំពីសង្គ្រាមគ្រប់បែបយ៉ាង ជម្លោះគ្រប់បែបយ៉ាង»។ លោកបានកត់សម្គាល់ថា៖«សន្តិសុខថាមពលរបស់ប្រទេសយើង គឺសំខាន់បំផុតសម្រាប់យើង ហើយដូច្នេះយើងមិនចង់ជាប់ពាក់ព័ន្ធនឹងសង្គ្រាម ជម្លោះប្រដាប់អាវុធ ឬសង្គ្រាមថាមពលទេ»។
លោកបានកត់សម្គាល់ថា៖«ខ្ញុំបានមកដើម្បីទទួលបានការធានា ដើម្បីទទួលបានការបញ្ជាក់ថា សូម្បីតែនៅក្នុងសម័យជម្លោះដ៏លំបាកបច្ចុប្បន្ន អ៊ីដ្រូកាបូន ឧស្ម័នធម្មជាតិ និងប្រេងដែលហុងគ្រីត្រូវការ ពួកវា នឹងត្រូវបានផ្តល់ជូនប្រទេសហុងគ្រី ហើយអ៊ីដ្រូកាបូនទាំងនេះ នឹងត្រូវបានដឹកជញ្ជូនទៅប្រទេសហុងគ្រី»៕
