កងកម្លាំងយោធារបស់ចលនាស៊ីអ៊ីត Shia បានរាយការណ៍នៅលើបណ្តាញ Telegram ថា ក្រុមហេសបូឡាបាញ់មីស៊ីលរាប់សិបគ្រាប់ទៅលើកន្លែងតាំងលំនៅឋានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Upper Galilee។
ក្រុមហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រុមយុទ្ធជនមកពីក្រុមតស៊ូឥស្លាម បានធ្វើប្រតិបត្តិការនោះ ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីប្រជុំជន និងភូមិនានា នៅភាគខាងត្បូងប្រទេសលីបង់ និងជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត»។

នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ក្រុមហេសបូឡាបានវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងទៅលើ
កងពលតូចអ៊ីស្រាអែលមួយ នៅក្នុងភូមិ Ein Zeitim ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Safed ដែលជាទីក្រុងអ៊ីស្រាអែលមួយចម្ងាយ ២០គីឡូម៉ែត្រពីព្រំដែនលីបង់។ អង្គភាពស៊ីអ៊ីតនេះ បានទប់ស្កាត់ការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការជ្រៀតចូលភាគខាងត្បូងប្រទេសលីបង់នៅជិតទីក្រុង Ad-Duhairah និងបានបង្កការខាតបង់ដល់កងទ័ព និងសម្ភារៈរបស់សត្រូវ៕
