ឥណ្ឌូនេស៊ី៖ ការពិភាក្សាពីក្រុមប្រឹក្សាសន្តិភាពត្រូវផ្អាកបណ្តោះអាសន្ន ដោយសារសង្រ្គាមអ៊ីរ៉ង់

2026/03/06 02:03:17 am        72

រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនិយាយថា ការពិភាក្សាពីក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាសមាជិករួមចំណែកទាហានដ៏សំខាន់មួយនោះ ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ។

ក្រុមប្រឹក្សាសន្តិភាព ត្រូវបានបង្កើតដំបូង ដើម្បីធានាថា ការសាងសង់ឡើងវិញក្រោយជម្លោនៅតំបន់ហ្កាហ្សា ដំណើរការទៅដោយប្រសិទ្ធិភាព ។

សង្រ្គាមតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានសម្លាប់ជនស៊ីវិលជាច្រើន ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស ធ្លាក់ក្នុងភាពវឹកវរ និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ក្រោយការបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធិភាព ។

នៅពេលសួរពីការអំពាវនាវឲ្យឥណ្ឌូនេស៊ីចាកចេញពីក្រុមប្រឹក្សាសន្តិភាព ក្រោយជម្លោះថ្មីនៅមជ្ឈិមបូព៌ា លោករដ្ឋមន្រ្តីការបរទេស Sugiono និយាយថា ការពិភាក្សាទាំងអស់ពីក្រុមប្រឹក្សាសន្តិភាព ត្រូវផ្អាក ស្របពេលចំណាប់អារម្មណ៍ទាំងអស់ងាកទៅរកស្ថានភាពនៅប្រទេសអ៊ីរ៉ង់ ។

លោក Sugiono និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលរួមព្រឹត្តការណ៍ជាមួយលោកប្រធានាធិបតី Prabowo Subiantoថា ពួកយើងនឹងពិគ្រោះយោបល់ផងដែរជាមួយមិត្ត និងសហការីរបស់ពួកយើងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ពីព្រោះថា ពួកគេក៏ស្ថិតក្រោមការវាយប្រហារផងដែរ ។

សូមបញ្ជាក់ថា ការចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់ឥណ្ឌូនេស៊ី បានរងការរិះគន់ច្រើនពីក្រុមអ្នកជំនាញ និងក្រុមមូស្លីមនៅក្នុងប្រទេសរបស់ពួកគេដែលនិយាយថា វាធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រយូរអង្វែងរបស់ប្រទេសជនមូស្លីមច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ចំពោះបុព្វហេតុជនប៉ាឡេស្ទីន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm