ធនធានមនុស្សនៅក្នុងវិស័យសាធារណៈ ជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល

2022/03/24 10:33:33 pm        629

​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថា ធនធានមនុស្សនៅក្នុងវិស័យសាធារណៈ គឺជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល នៅក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងទាន់ពេលជូនប្រជាជន ដោយឈរលើគោលការណ៍ ស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុង​ពិធីបិទ​សន្និបាត​បូកសរុបលទ្ធផលការងារ​ក្រសួង​មុខងារសាធារណៈ ប្រចាំឆ្នាំ ២០២០-២០២១ ​និងលើកទិសដៅការងារសម្រាប់ឆ្នាំ​ ២០២២​ នេះថា ​ពាក់ព័ន្ធទៅ​នឹង​ប្រសិទ្ធភាព​នៃវិស័យសាធារណៈ​ ក្នុងនោះធនធានមនុស្ស​នៅក្នុងវិស័យនេះ គឺជាឆ្អឹងខ្នង​របស់​រាជរដ្ឋាភិបាល ​នៅក្នុងការផ្តល់សេវាសាធារណៈ​ ប្រកប​ដោយគុណភាព, ​ប្រសិទ្ធភាព និងទាន់ពេល ជូនប្រជាជន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ជំរុញក្រសួងមុខងារសាធារណៈ ​បន្តអនុវត្ត និង​ពង្រឹងគោលការណ៍ ​គុណាធិបតេយ្យ នៅក្នុងការជ្រើសរើសមន្រ្តី និងទាក់ទាញធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព ។

ក្រសួងមុខងារសាធារណៈក៏ត្រូវពង្រឹងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់មន្រ្តីរាជ​ការស៊ីវិល, ទាំងមន្រ្តីថ្មី ​និងមន្រ្តីកំពុងបម្រើការការងារ, តាមរយៈការសិក្សានៅក្នុង​សាលាភូមិន្ទរដ្ឋបាល​ និងកម្មវិធីផ្សេងទៀត​ សំដៅបំប៉ន និងពង្រឹងសមត្ថភាពរបស់មន្រ្តី ដើម្បី​បំពេញតួនាទី និងផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព, ប្រសិទ្ធភាព, ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្តថា នៅក្នុងយុគសម័យ​នៃ​សមាហរណកម្ម​ក្នុង​តំបន់ ​និងពិភពលោក​ ដែលប្រទេសទាំងអស់​មានអន្តរសកម្មខ្ពស់រវាងគ្នា, ទាំងផ្នែក​នយោបាយ និងសេដ្ឋកិច្ច, ស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា នឹងមាន​ការប្រែប្រួល​ជានិច្ច​ ដែលទាមទារឱ្យវិស័យសាធារណៈរបស់កម្ពុជា ​មានលទ្ធភាពក្នុងការបត់បែនជាប្រចាំ ជា​ពិសេស​តាមរយៈស្មារតីបុរេសកម្មរបស់មន្រ្តីរាជការស៊ីវិលគ្រប់រូប នៅក្នុងការស្វែងយល់ដោយ​ខ្លួនឯង​ អំពីនិន្នាការសកល ​និងបច្ច័យរបស់និន្នាការទាំងនេះមកលើប្រទេស និង ​ប្រជាជនកម្ពុជា ។

ក្នុងបរិការណ៍នៃការងើបឡើងវិញរបស់ពិភពលោក​នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩, គុណភាព​នៃវិស័យសាធារណៈ របស់កម្ពុជា ​ជាពិសេសនៅក្នុងក្របខណ្ឌ​នៃការសម្រួលធុរកិច្ច និង​ការ​វិនិយោគ ​គឺ​ជាលក្ខណៈវិនិច្ឆ័យ​ដ៏សំខាន់ ​ក្នុង​ការ​លើក​កម្ពស់​ភាពទាក់ទាញ​របស់​កម្ពុជា ខណៈដែល​កម្ពុជា​ត្រូវប្រកួតប្រជែងជាមួយប្រទេសដទៃទៀត​ នៅក្នុងតំបន់ ដើម្បី​ស្រូបយក​នូវ​រំហូរ​នៃ​ទុនវិនិយោគ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm