វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់ពុំបានទាក់ទងទីក្រុងមូស្គូ ដើម្បីស្នើសុំការផ្គត់ផ្គង់អាវុធនោះទេ ។
រុស្ស៊ី បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល និងបានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ ។
កាលពីឆ្នាំមុន អ៊ីរ៉ង់ រកបានកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេល ២០ឆ្នាំ ជាមួយទីក្រុងមូស្គូ ហើយរុស្ស៊ី នឹងបង្កើតអង្គភាពនុយក្លេអ៊ែរថ្មីចំនួន ២កន្លែង នៅទីក្រុង Bushehr គឺជាទីតាំងថាមពលនុយក្លេអ៊ែរតែមួយគត់របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ផ្គត់ផ្គង់ឲ្យរុស្ស៊ីវិញនូវយានដ្រូន Shahed សម្រាប់ប្រើប្រាស់ប្រឆាំងអ៊ុយក្រែន ។
នៅពេលសួរដោយអ្នកសារព័ត៌មានម្នាក់ថាតើរុស្ស៊ីមានបំណងផ្តល់ជំនួយគ្រឿងយុទ្ធោបករណ៍ដល់អ៊ីរ៉ង់ រួមទាំងការចែកចាយអាវុធដែរឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ក្នុងករណីនេះ ពុំទាន់មានសំណើនោះទេពីភាគីអ៊ីរ៉ង់ ៕