ព្រះសីហនុ៖ ដើម្បីទប់ស្កាត់ផលប៉ះពាល់បរិស្ថានសង្គម គុណភាពទឹក ការអភិរក្សជីវចម្រុះសុខភាពសាធារណៈ មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានសហការជាមួយអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន និងអាជ្ញាធរ កោះប្រជុំពិភាក្សាណែនាំ ករណីបង្ហូរសំណល់រាវ ទឹកកខ្វក់ចេញពីប្រព័ន្ធលូទឹកភ្លៀងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្តហូរចូលព្រែក ទឹកសាប ដែលស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនោះ អ្នកជំនាញបរិស្ថានជំរុញឱ្យអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ត្រូវកែប្រែករណីសំណល់រឹង រាវ និងសំណល់ឧស្សាហកម្មឲ្យបានត្រឹមត្រូវ៕



