លោក Salar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ដែលឈ្មោះរបស់លោកបានប្តូរនិយាយថា មាននូវការផ្ទុះគ្រាប់យ៉ាងច្រើន ការបំផ្លិចបំផ្លាញយ៉ាងច្រើន អ្វីទៅកំពុងកើតឡើងនោះ វាគឺជារឿងដែលមិនគួរឲ្យជឿនោះទេ ។
នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារមានគោលដៅលើទីតាំងនយោបាយ និងទីតាំងយោធា ដើម្បីធ្វើឲ្យរបបអ៊ិស្លាមចុះខ្សោយ ។
លោក Salar និយាយថា រាល់ថ្ងៃមានអារម្មណ៍ដូចជា ១ខែ ។ ទំហំនៃការវាយប្រហារធំធេងខ្លាំងណាស់ ។ លោកថា ការវាយប្រហារកាលពីពេលថ្មីៗនេះ បានធ្វើឲ្យផ្ទះរបស់លោកទាំងមួយរង្គើរ ។
ទោះបីជាយ៉ាងណាក៏ដោយ តំបន់ផ្សេងទៀត រងផលប៉ះពាល់ផងដែរ ដោយសារផលវិបាកនៃការវាយប្រហារទាំងនេះ ។ ក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា មនុស្សជាង ១៦០នាក់ រួមទាំងក្មេងៗដែរនោះ ត្រូវបានសម្លាប់ ពេលដែលសាលារៀនក្មេងស្រីមួយកន្លែង រងការវាយប្រហារនៅទីក្រុង Minab កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ។ សេតវិមាននិយាយថា សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតលើឧបទ្ទេវហេតុមួយនេះ ប៉ុន្តែពួកគេពុំមានគោលដៅលើជនស៊ីវិលនោះទេ ។
អ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយប្រាប់ BBCថា អ្វីដែលពួកយើងកំពុងជួបនេះ គឺហួសនឹងថ្លែងពីអ្វីដែលពួកយើងបានជួប អំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃ រវាងអ៊ីរ៉ង និងអ៊ីស្រាអែលកាលពីឆ្នាំមុន ។
ស្របពេលដែលពលរដ្ឋអ៊ីរ៉ង់ខ្លះនិយាយថា ការវាយប្រហារកំពុងបន្តកើតឡើង ធ្វើឲ្យពួកគេព្រួយបារម្ភដល់គ្រួសាររបស់ពួកគេនោះ ពលរដ្ឋខ្លះទៀតចាត់ទុករបបមួយនេះថាគួរឲ្យខ្លាច ហើយនិងបង្ហាញក្តីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ ។
រលកដំបូងនៃការវាយប្រហារ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ប៉ុន្តែការវាយប្រហារតាមច្រកអាកាស ពុំបានបង្ហាញសញ្ញានៃការស្រាកស្រាន្តនោះទេ ចាប់តាំងពីពេលនោះមក ។
ដោយឡែក អង្គភាពព័ត៌មានអន្តរជាតិ តែងតែត្រូវបានបដិសេធន៍ទិដ្ឋាការចូលប្រទេសអ៊ីរ៉ង់ ដែលរឹតត្បិតខ្លាំងសមត្ថភាពរបស់ពួកគេ ក្នុងការប្រមែប្រមូលព័ត៌មានចំពោះអ្វីកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ ហើយការដាច់អ៊ីនធឺណិត ធ្វើឲ្យស្ថានភាពកាន់តែលំបាកខ្លាំងជាងមុនថែមមួយកម្រិតទៀត ៕