លោក Trump ថា សហរដ្ឋអាមេរិកត្រូវតែមានចំណែកក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់

2026/03/06 03:30:38 pm        169

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងពីសិទ្ធិក្នុងការចូលរួមជាមួយអ៊ីរ៉ង់ដើម្បីសម្រេចចិត្តលើមេដឹកនាំបន្ទាប់របស់ខ្លួន ខណៈសង្គ្រាមកាន់តែធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍៥មីនាសប្ដាហ៍នេះ ដោយយន្តហោះចម្បាំងអាមេរិក និងអ៊ីស្រាអែល បន្តវាយប្រហារតំបន់នានាទូទាំងប្រទេស ហើយបណ្ដាទីក្រុងឈូងសមុទ្រ កំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកជាថ្មីទៀត។

លោកបានថ្លែងក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក ចង់ចូលរួមក្នុងដំណើរការនៃការជ្រើសរើសអ្នកដែលនឹងដឹកនាំអ៊ីរ៉ង់ទៅថ្ងៃអនាគត។

នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយសារព័ត៌មាន Axios លោកបានបដិសេធលទ្ធភាពដែលកូនប្រុសរបស់មេដឹកនាំកំពូលទើបត្រូវបានសម្លាប់ថ្មីៗ លោក Ayatollah Ali Khamenei គឺលោក Mojtaba Khamenei នឹងជំនួសឪពុករបស់ខ្លួន ដោយបានបដិសេធបុរសវ័យក្មេងរូបនេះថាជា "មនុស្សគីឡូស្រាល" ។

លោក Trump ក៏បានជំរុញកងកម្លាំងឃឺដអ៊ីរ៉ង់ឱ្យបន្តការវាយប្រហារលើប្រទេសនេះផងដែរ។

លោក Trump ដែលរដ្ឋបាលរបស់លោកមានទំនាក់ទំនងជាមួយក្រុមឃឺដអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើម បាននិយាយថា រូបលោកនឹងគាំទ្រគ្រប់បែបយ៉ាង។លោកពុំបាននិយាយថាតើសហរដ្ឋអាមេរិកនឹងផ្តល់ការការពារផ្លូវអាកាសសម្រាប់ការវាយលុករបស់ក្រុមឃឺដណាមួយដែរឬអត់នោះទេ។

ការវាយប្រហារនេះគឺជាល្បែងនយោបាយដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋអាមេរិករូបនេះ ដោយការស្ទង់មតិបង្ហាញពីការគាំទ្រពីសាធារណជនតិចតួច ហើយជនជាតិអាមេរិកមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេងសាំងដែលបណ្តាលមកពីការរំខានដល់ការផ្គត់ផ្គង់ថាមពល។ លោក Trump បានច្រានចោលការព្រួយបារម្ភនោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm