ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានសម្រេចចិត្តសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ តាំងតែពីខែវិច្ឆិកា ឆ្នាំមុនមកម៉្លេះ

2026/03/06 04:51:26 pm        151

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) បានទម្លាយប្រាប់ថា អ៊ីស្រាអែលបានសម្រេចចិត្តសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៥ មកម៉្លេះ ហើយគ្រោងអនុវត្តប្រតិបត្តិការនេះប្រហែល ៦ខែបន្ទាប់។

គួរឱ្យដឹងថា លោក Khamenei ត្រូវបានសម្លាប់ក្នុងម៉ោងដំបូងនៃយុទ្ធនាការផ្លូវអាកាសរវាងអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដែលជាការធ្វើឃាតលើកដំបូងបំផុតលើមេដឹកនាំកំពូលរបស់ប្រទេសមួយ ដោយការវាយប្រហារតាមអាកាសបែបនេះ។

ការវាយប្រហារតាមអាកាសរួមគ្នានេះ ជិតដល់ទីបញ្ចប់នៃសប្តាហ៍ដំបូងរបស់ខ្លួនទៅហើយគិតត្រឹមថ្ងៃសុក្រ ទី៦ ខែមីនា ដែលជាថ្ងៃទី៧នៃជម្លោះ បន្ទាប់ពីរលកប្រហារលើកដំបូង បានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងបង្កឱ្យមានសង្គ្រាមក្នុងតំបន់ ជាមួយនឹងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល រដ្ឋឈូងសមុទ្រ និងអ៊ីរ៉ាក់ ព្រមទាំងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។

លោក Katz បាននិយាយថា «នៅខែវិច្ឆិកា ឆ្នាំមុន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានកោះប្រជុំក្រុមមន្រ្តី ហើយលោកបានកំណត់គោលដៅលុបបំបាត់លោក Khamenei ចំណែកពេលវេលាត្រូវបានកំណត់នៅពាក់កណ្តាលឆ្នាំ២០២៦»។ ប្រមុខការពារជាតិរូបនេះបន្តថា អ៊ីស្រាអែលបានចែករំលែកផែនការនេះជាមួយអាមេរិក ហើយបានលើកឡើងម្ដងទៀតអំឡុងខែមករាបន្ទាប់ពីការតវ៉ាផ្ទុះឡើងនៅអ៊ីរ៉ង់ ដោយនោះក៏ជាពេលវេលាដែលអ៊ីស្រាអែល បារម្ភថា របបអ៊ីរ៉ង់ អាចនឹងបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល និងផលប្រយោជន៍អាមេរិក នៅមជ្ឈិមបូព៌ា។

អ៊ីស្រាអែលនិយាយថា គោលបំណងរបស់ខ្លួនគឺដើម្បីលុបបំបាត់ការគំរាមកំហែងអត្ថិភាពដែលខ្លួនមើលឃើញក្នុងកម្មវិធីនុយក្លេអ៊ែរ និងគម្រោងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ និងដើម្បីនាំមកនូវការផ្លាស់ប្ដូររបប ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំអ៊ីរ៉ង់ មិនបានបង្ហាញសញ្ញានៃការលះបង់អំណាចនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm