អាកាសចរណ៍ស៊ីវិល ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

2026/03/06 06:38:05 pm        113

នៅថ្ងៃទី៦ខែមីនានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា លើកទី១១៥ ក្រោមប្រធានាបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ហើយពិធីនេះ ប្រារព្ធឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងសមភាពយេនឌ័រ។

លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ស្ត្រីជាមាតានៃពិភពលោក ហើយស្ត្រីបានចូលរួមគ្រប់សកម្មភាពនៃសង្គមជាតិ ពិសេសស្ត្រី ពិតជាមានសិទ្ធិសេរីភាពស្មើនឹងបុរសគ្រប់កាលៈទេសៈផងដែរ ប៉ុន្តែទោះបែបនេះក្តី រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ត្រីគ្រប់រូប ហើយជាក់ស្តែង នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមន្ត្រីរាជការជាស្ត្រីជាច្រើនផងដែរ ដែលមានគ្រប់តួនាទីចាប់រដ្ឋពីថ្នាក់រដ្ឋលេខាធិការ ចុះក្រោមផងដែរ។

ចំណែកឯកឧត្តម គឹម សោភ័ណ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋ  មន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា បច្ចុប្បន្ននេះស្ត្រីមានបម្រើការងារក្នុង វិស័យអាកាសចរណ៍ មានប្រមាណជិត៣០% នៃមន្ត្រីរាជការជាបុរស ក្នុងនោះមានទំាងអ្នកបើកយន្តហោះក៏មានដែរ មានន័យថា ស្ត្រីពិតជាអាចធ្វើអ្វីៗបានដូចនឹងបុរស ក្នុងនេះឯកឧត្តមស្នើឱ្យគ្រប់អង្គភាព បន្តសហការឱ្យបានជិតស្និតជាមួយក្រុមការងារយេនឌ័រ ដើម្បីចូលរួមសកម្មភាពបញ្រ្ជាប និងលើកកម្ពស់សមភាពយេនឌ័រ ពិសេសការអនុវត្តការងារទំាងឡាយ ដែលជាការឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិ   បាល និងស្នើឱ្យគ្រប់អង្គភាព បន្តលើកទឹកចិត្ត និងជំរុញវត្តមានរបស់ស្ត្រីឱ្យចូលរួមរាល់សកម្មភាពនានាកាន់តែច្រើនថែមទៀត។

 សូមបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ត្រូវបានរៀបចំឡើង ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព សមភាពយេនឌ័រ និងអបអរសាទរសមិទ្ធផលលើគ្រប់វិស័យរបស់ស្ត្រីទូទាំងពិភពលោក ហើយទិវានេះក៏មានគោលបំណងលើកកម្ពស់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី កាត់បន្ថយអំពើហិង្សា ជំរុញការចូលរួមក្នុងសង្គម និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងផងដែរ៕ ផលិត គង់ រ៉េន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm