លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍៥មីនា សប្ដាហ៍នេះ បានគំរាមផ្ដួលរំលំជាថ្មីទៀត លើរដ្ឋាភិបាលរបស់ប្រទេសគុយបាដោយបញ្ជាក់ថា ចំណាត់ការអាមេរិក អាចនឹងកើតមានបន្ទាប់ពីរដ្ឋបាលរបស់លោកបញ្ចប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Trump បានថ្លែងនៅឯសេតវិមាន ខណៈចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ក្លឹបបាល់ទាត់Inter Miami CF ដែលជាជើងឯកលីកបាល់ទាត់អាមេរិក២០២៥ថា អ្វីដែលកំពុងកើតឡើងជាមួយប្រទេសគុយបាគឺជារឿងគួរឲ្យភ្ញាក់ផ្អើល។

លោក Trump បាននិយាយទៅកាន់ទស្សនិកជនដ៏ច្រើននៅទីក្រុង Miami រួមទាំងប្រជាជនដែលមានដើមកំណើតគុយបាថា ពួកលោកងគិតថាពួកលោកចង់ដោះស្រាយ និងបញ្ចប់រឿងនេះជាមុនសិន ប៉ុន្តែអ្វីៗអាស្រ័យលើពេលវេលាប៉ុណ្ណោះ ។
ការអត្ថាធិប្បាយទាំងឡាយបង្ហាញថាលោក Trump ដែលមានរយៈពេលតិចជាងមួយសប្តាហ៍នៃជម្លោះយោធានៅតែកំពុងកើនឡើងនៅមជ្ឈិមបូព៌ា កំពុងពិចារណាលើការផ្លាស់ប្តូរគោលនយោបាយការបរទេសដ៏សំខាន់មួយផ្សេងទៀត។
លោក Trump បានងាកទៅផ្តោតលើគុយបា បន្ទាប់ពីបានផ្តល់ព័ត៌មានថ្មីៗអំពីសង្គ្រាមនៅអ៊ីរ៉ង់ ជាទីដែលលោកបាននិយាយថា យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបន្តកម្ទេចសត្រូវទាំងស្រុង។

លោក Trump នឹងសម្ព័ន្ធមិត្តរបស់លោក ជាញឹកញាប់បានគំរាមទីក្រុងឡាហាវ៉ាន(Havana) ដោយពង្រីកសម្ពាធសេដ្ឋកិច្ចក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលកុំម្មុយនីស្តមួយនេះ ខណៈកាត់ផ្ដាច់ថាមពល ប្រេងបណ្ដាលឲ្យពលរដ្ឋគុយបារស់ក្នុងភាពងងឹត។
គួររម្លឹកថា ការលើកឡើងរបស់លោកពេលនេះ កើតឡើងបន្ទាប់ពីអាមេរិកចូលចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ដល់ក្នុងផ្ទះ កាលពីថ្ងៃ៣មករា២០២៦នេះ ៕