ប្រធានសមាគមភស្តុភារកម្ម៖ សេវាកម្មដឹកជញ្ជូន​នឹងហក់ឡើង​ប្រសិន​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​អូសប​ន្លាយ

2026/03/06 07:27:28 pm        127

ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា សេវាកម្មដឹកជញ្ជូននៅកម្ពុជា គិតមក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការប៉ះពាល់អ្វីនោះឡើយ ប៉ុន្តែប្រសិនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងអូសបន្លាយ វា​អាច​នឹងប៉ះពាល់ដល់ថ្លៃនៃការដឹកជញ្ជូន ខណៈប្រេងឥន្ធនៈត្រូវរំពឹងថា នឹងឡើងថ្លៃផងដែរ។

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពនៃ វិស័យដឹកជញ្ជូន និង​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា ​នេះថា វិស័យដឹកជញ្ជូននៅដើមឆ្នាំ២០២៦នេះ បាននិង កំពុងដោយរលូន ស្រប​ពេល​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើង និងការស្រូបយកឱកាសវិនិយោគមក បណ្តាក់​ទុនជាបន្តបន្ទាប់ បានគាំទ្រដល់ចលនានៃការដឹកជញ្ជូនមានសកម្មភាពមមាញឹកខ្លាំង។

ឧកញ៉ា បន្តថា អ្វីដែលជាការបារម្ភ គឺការផ្ទុះឡើង​នៃ​សង្គ្រាម​ដែល​កំពុង​រាល​ដាល​នៅ​តំបន់​មជ្ឈិម​បូព៌ា ​ក្នុងនោះប្រសិនសង្គ្រាម នេះនៅអូសបន្លាយ វានឹងអាចប៉ះពាល់ដល់ការឡើងថ្លៃប្រេងឥន្ធនៈ ខណៈ​ដែលប្រទេសនៅតំបន់ទាំងនោះភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គង់ប្រេងឥន្ធនៈ និង​ក៏​ជា​ផ្លូវ​ដឹក​ជញ្ជូនដ៏សំខាន់តាមច្រកសមុទ្រហ័រមូស (Hormuz) ខណៈប្រទេស​អ៊ីរ៉ង់​បាន​និង​កំពុង​គំរាមកំ​ហែង ព្រមានបាញ់កប៉ាល់ដឹកប្រេងឥន្ធនៈឆ្លងកាត់ក្នុងតំបន់នោះ។ ឧកញ៉ា បន្ថែមថា ប្រសិន​ប្រេងឥន្ធនៈហក់ឡើងថ្លៃ វិស័យដឹក ជញ្ជូននឹងត្រូវឡើងថ្លៃផងដែរ។ បញ្ហានេះ ឧកញ៉ា អំពាវ​នាវដល់អ្នកប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវប្រើប្រាស់ប្រេងឥន្ធនៈដោយមានការ សន្សំសំចៃ ក្នុង​ការ​បន្តអាជីវកម្មរបស់ខ្លួន ទោះបច្ចុប្បន្នតម្លៃប្រេងមិនទាន់មានការប្រែប្រួលក៏ដោយ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញប្រេង​ឥន្ធនៈ​នេះ​កម្ពុ​ជា​ក៏​ដូច​ប្រទេស​ក្នុងតំបន់ និង ពិភពលោក មានផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័ន​ជា​ដើម ​ខណៈបច្ចុប្បន្នថ្លៃប្រេងលើពិភពលោកបានហក់ឡើង ជាង ៣០ ភាគរយរួចហើយ។ ចំណែក​ចំពោះ​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពី​ផល​ប៉ះពាល់​បន្ទាន់​ភ្លាម​នោះទេ ខណៈការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។

សូម​បញ្ជាក់ថា ប្រទេសអឺរ៉ង់ជាប្រទេសផលិតប្រេងលំដាប់ថ្នាក់ទី៣ បន្ទាប់ពីវ៉េណេស៊ុយអេឡា និង​អារ៉ាប៊ីសាអូឌីត និងជាតំបន់ដឹក ជញ្ជូនច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែល​ជា​ផ្លូវ​ទឹក​យុទ្ធ​សាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក តភ្ជាប់ឈូង សមុទ្រពែក្ស ទៅកាន់ឈូង​សមុទ្រ​អូម៉ង់ ​និងមហាសមុទ្រឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm