ក្រសួងសុខាភិបាល ស្នើនិសិ្សតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចូលរួមលើកកម្ពស់ប្រព័ន្ធសុខាភិបាល

2022/03/25 02:15:33 am        521

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើនិសិ្សតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចូលរួមលើកកម្ពស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល និងការរៀបចំសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជន ដោយប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការសិក្សានៅទីនេះ។

​ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអេពីដេមីសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអាហារូបត្ថម្ភ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមនី្ទរពេទ្យ ដល់និសិ្សតដែលបញ្ចប់ការិក្សា សរុបចំនួន៤១រូប, នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានបង្កើតវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីឲ្យធ្វើជាសេនាធិការមួយរបស់ក្រសួង លើការងារមនី្ទរពិសោធន៍ ការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងការស្រាវជ្រាវ និងរៀបចំគោលនយោបាយសុខាភិបាល។ កន្លងមកវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថានឧត្តមសិក្សាដោយបានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញសុខភាពសាធារណៈ ប្រកបដោយគុណភាព ដើម្បីរួមចំណែកបង្កើនធនធានមនុស្សផ្នែកសុខភាពសាធារណៈនៅកម្ពុជា។ 

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ការបង្កើនធនធានមនុស្សក្នុងជំនាញសុខភាពសាធារណៈនេះ គឺជាយុទ្ធសាស្រ្តរយៈពេលវែងមួយរបស់ក្រសួង សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាល ប្រកបដោយចីរភាពដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើគុណភាពនៃសេវា និងការផ្តល់សេវាប្រកបដោយសមធម៌។

បើតាមនាយកវិទ្យាស្ថានសុខភាពសាធារណៈ ឯកឧត្តម សាស្រ្តាចារ្យ ឈា ឆវណ្ណ ឲ្យដឹងថា សាលាសុខភាពសាធារណៈបានប្រារព្ធពិធីចែកសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បានចំនួន៣ដង រួចមកហើយ គឺនៅក្នុងឆ្នាំ២០១២ ឆ្នាំ២០១៥ និងឆ្នាំ២០១៧ ហើយថ្ងៃនេះ គឺជាការចែកសញ្ញាបត្រលើកទី៤ ជាសរុបមាននិសិ្សតចំនួន១៦៧នាក់ ដែលបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ចេញពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm