អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបាន​កំពុង​ធ្វើ​ការងារ​ការទូត​យ៉ាង​សកម្ម ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​ថៃដោយសន្តិវិធី

2026/03/06 09:20:41 pm        194

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ រាជ​រដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ការងារ​ការទូតយ៉ាងសកម្ម ដើម្បីឈានទៅរកដំណោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែក​លើច្បាប់ដោយគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែងតា​ម​រយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៦នេះថា ចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ការ​ងារ​ការ​ទូត​យ៉ាង​សកម្មដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្រាបតាម​ស្មារតី​នៃសេចក្តី​ប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជានិងថៃ​បាន​ឯកភាព​គ្នា​ក្នុង​ការ​គោរព​ព្រំដែន​អន្តរជាតិរវាងប្រទេសទាំងពីរ និងប្រគល់ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីម៉ា​ព្រំដែន​គោក (JBC) ដើម្បីវាស់វែងកំណត់ខណ្ឌសីម៉ាឱ្យបានច្បាស់លាស់ ស្របតាមអនុសញ្ញា សន្ធិ​សញ្ញា ​និងច្បាប់អន្តរជាតិ ដើម្បីបើក​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ភៀសសឹក​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ 

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ការការពារបូរណភាពទឹកដី និងការពារប្រជាលរដ្ឋ គឺ​ជា​អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ទាំងថ្នាក់ដឹកនាំកំពូល ទាំងម​ន្ត្រី​ថ្នាក់​ដឹក​នាំ​ជា​សេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុ​ង​ខិតខំ​យ៉ាង​សកម្ម​បំផុត​ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​ការ​មើលថែទាំប្រជាពលរដ្ឋភៀសសឹក និងការទាមទារ​ឱ្យ​មាន​ដំណោះស្រា​យ​ដោយ​សន្តិ​វិធី​អំពី​បញ្ហា​ព្រំដែនស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្គត់ធ្ងន់ថា កម្ពុជាប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​រប​ស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិន​ទទួលស្គា​ល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm