ភ្នំពេញ ៖ ឯកឧត្ដម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើទៅអ្នករាយការណ៍ពិសេ សទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ឱ្យមានតុល្យភាព នៅក្នុងការរាយការណ៍ស្ដីពីវិស័យសិទ្ធិមនុស្សនៅកម្ពុជា។
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្ដម កែវ រ៉េមី បានជួបពិភាក្សាជាមួយលោក វិទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូពីចំងាយ។ ក្នុងកិច្ចប្រជុំនោះអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សបានចោទសួរ ប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាចំនួន ៣ ចំ ណុចដែលរួមមាន ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លម្ហប្រជាធិបតេយ្យនៅកម្ពុជា និងការដឹកនាំស្ថាប័នសិទ្ធិមនុស្សអាស៊ាន ជាដើម។
ក្នុងជំនួបនោះក៏មានជជែកពីបញ្ហាសិទ្ធិនៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះក៏មានទាំងបញ្ហាវិវាទក្នុង ក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ ត្រង់ចំណុចនេះឯកឧត្ដម កែវ រ៉េមី បានស្នើដល់លោក មុនតាប៊ន ថាមុននឹងដាក់របាយការណ៍សិទ្ធិមនុស្សកម្ពុជាទៅអង្គការសហប្រជាតិ សូមសួរមកកាន់រាជរដ្ឋាភិបាលជាមុន ដើម្បីឱ្យមានសំឡេងក្នុងការបកស្រាយទៅលើរបាយការណ៍ទាំងនេះផង ជៀសវាងមានតែការចោ ទប្រកាន់ និងសេចក្ដីសន្និដ្ឋាន។
ឯកឧត្ដមបន្ថែមថា ការធ្វើបែបនេះមិនមែនឱ្យអ្នករាយការណ៍ពិសេសធ្វើជាអ្នកនាំពាក្យឱ្យរាជរដ្ឋាភិបាលកម្ពុជាទេ តែជាការធ្វើឱ្យមានតុល្យភាពក្នុងរបាយការណ៍ ដែលដាក់ទៅអង្គការសហប្រជាជាតិ៕
ដោយ៖ គង់ ឌិន