ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦

2026/03/06 10:00:10 pm        243

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

តាមរយៈសុន្ទរកថាស្វាគមន៍របស់ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ បានបង្ហាញថា ពិធីតាំង​បង្ហាញពិព័រណ៍រថយន្តនេះ ជាលើកទី៣ មានក្រុមហ៊ុនចូលរួមច្រើនជាងលើកទី២ កាលពីឆ្នាំ២០២៥។ ការរៀបចំតាំង​បង្ហាញពិព័រណ៌រថយន្ត Auto Show លើកទី៣ ​មាន​ក្រុម​ហ៊ុន​រថយន្ត ក៏​ដូច​ជា​ដៃ​គូ​សហការផ្សេងទៀតចូល​រួម​ ៦០ក្រុមហ៊ុន ដែល​ជា​ការ​ប្រមូល​ផ្ដុំ​ក្រុម​ហ៊ុន​ផលិត​រថយន្ត អ្នកលក់ និង​អ្នក​ប្រើប្រាស់ ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​ផលិត​ផល​ថ្មី ក៏​ដូច​ជា​ទីផ្សារ​សកលនៅ​កម្ពុជា ព្រមទាំង​ជា​ឱកាសទំនាក់​ទំនង​ទៅ​កាន់​អតិថិជន មួយ​វិញ​ទៀត​អ្នក​ប្រើ​ប្រាស់​ក៏នឹង​មាន​ឱកាសទទួល​បាន​នូវ​បទពិសោធន៍ថ្មី ផលិតផល​ថ្មី បច្ចេកវិទ្យាថ្មី រួម​ជា​មួយ​ចំណោះ​ដឹង​ផ្នែករថយន្ត​ស៊េរី​ផង​ដែរ។

ក្នុងប្រសាសន៍បើកពិធីបើកនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដី ព្រេមៀ សេនធ័រ សែនសុខ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីពិព័រណ៍រថយន្តជាលើកទី៣ ដើម្បីបង្ហាញពីភាពចម្រុះ សម្បូរបែប និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០២៤ ដែលជាឆ្នាំដំបូង នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង មកដល់ពេលនេះ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការកើនឡើងនៃចំនួនក្រុមហ៊ុនចូលរួម អ្នកចូលរួម ការពង្រីករយៈពេលកម្មវិធី ពី ២ថ្ងៃ ដល់ ៣ថ្ងៃ និងការពង្រីកទំហំទីតាំងកម្មវិធីជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វឌ្ឍនភាពទាំងនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិស័យយានយន្តនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នក វិនិយោគ ពាណិជ្ជករ និងអ្នកប្រើប្រាស់។ ការរៀបចំព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជា វេទិកាពិព័រណ៍ តាំងបង្ហាញរថយន្តទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ឱកាសឱ្យក្រុមហ៊ុននាំចូលរថយន្តនានា បានផ្សព្វផ្សាយម៉ាករថយន្តរបស់ខ្លួន បង្កើតភាពទាក់ទាញ និងទំនាក់ទំនងរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ ដែលជាសក្តានុពលមួយចូលរួមក្នុងការ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

"ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យ យានយន្តក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើនក្នុងវិស័យ យានយន្ត គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើក ចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។" ឯកឧត្តមបានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ពិព័រណ៍រថយន្តលើកទី៣ រយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន គ្រី អេធីវ លីវីង រៀបចំឡើងដើម្បីជាការលើកទឹកចិត្តសំរាប់អតិថិជនដែលបានជាវរថយន្ត និងភ្ញៀវកិត្តិយសដែលមកចូលរួមទស្សនានៅថ្ងៃតាំងពិព័រណ៍ នឹងទទួលបានការចាប់ ឆ្នោតយករង្វាន់ផ្សេងៗ និងមានការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សំរាប់កុមារលេងកំសាន្តទៀតផង៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm