អនុប្រធាន EU-ABC លើកទឹកចិត្តឱ្យវិនិយោគិនអឺរ៉ុបមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2026/03/06 10:06:13 pm        307

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា អនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានលើកទឹកចិត្តដល់វិនិយោគិនសហភាពអឺរ៉ុប ឱ្យមក​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ព្រោះស​ហភាព​អឺរ៉ុប​មាន​ភាពវិជ្ជមាន​យ៉ាង​ខ្លាំង​ចំពោះ​ទស្សន​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែលជាទីផ្សារដ៏សំខាន់មួយក្នុងតំបន់អាស៊ាន។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV នៅថ្ងៃទី០៥ មីនា លោក Noel Clehane អនុប្រធាន ក្រុម​ប្រឹក្សា​ធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ABC) បាន​លើក​សរសើរ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​បរិយាកាស​វិនិយោគ​អំណោយផលដល់វិនិយោគិនបរទេស ដោយសារ​រដ្ឋាភិបាល​មាន​គោល​នយោបា​យ​ជា​ច្រើនដែលផ្តល់ផលប្រយោជន៍ និងភាពវិជ្ជមានយ៉ាងខ្លាំងវិនិយោគិន។ ទនឹ្ទមនឹងនេះ ក៏មើលឃើញពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កែ​លម្អ​វិធានការ​មួយ​ចំនួន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ពាក់ព័ន្ធនឹងផ្នែកពន្ធដារ។ ក្នុងន័យនេះ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​អឺរ៉ុប​ឱ្យមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។

លោក Clehane បានសង្កេតឃើញទៀតថា រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប គឺមាន​ទំនាក់​ទំនង​ដ៏​រឹងមាំ ទាំងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ សហភាព​អឺរ៉ុប​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជាតាមរយៈគម្រោងហិរញ្ញប្បទាន និងគម្រោងសំខាន់ៗមួយចំនួនទៀត។ ក្នុង​នៅ​កម្រិត​នយោបាយកម្ពុជាក៏មានទំនាក់ទំនងល្អផងដែរ។

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារយៈពេលពីរថ្ងៃរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប នៅ​កម្ពុជា បានមើលឃើញពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការគ្នា រួមមាន ផលិត​កម្ម​កសិ-​ចំណីអាហារ និងអាហារូបត្ថម្ភ ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង គ្រឿង​ផ្គុំ​អគ្គិសនី​ គ្រឿងសង្ហារឹម ភស្តុភារកម្ម និងការតភ្ជាប់។ បច្ចុប្បន្ន អាជីវកម្មអឺរ៉ុបចំនួន ១៤០០ កំពុង​ប្រតិបត្តិ​ការ​​នៅក្នុងប្រទេសកម្ពុជាដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងតំបន់៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm