មនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ក្នុងសប្តាហ៍នេះកើនឡើងដល់ជាង ១២០នាក់

2026/03/06 11:23:32 pm        114

ក្រសួងសុខាភិបាលលីបង់និយាយថា ចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ១២៣នាក់ ស្របពេលរលកថ្មីនៃការវាយប្រហារ បានអង្រួនប្រទេសមួយនេះ ហើយក្រុមហេសបូឡា បានព្រមានឲ្យពលរដ្ឋអ៊ីស្រាអែលជម្លៀសចេញពីទីក្រុង ក្នុងចម្ងាយ ៥គ.ម ពីព្រំដែនភាគខាងជើងរបស់ពួកគេ ស្របពេលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតកំពុងកើតឡើង អំឡុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។

ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្សស្លាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃចន្ទរហូតមក បានកើនឡើងដល់ ១២៣នាក់ ហើយមនុស្ស ៦៨៣នាក់ផ្សេងទៀត បានរងរបួស ។

សារព័ត៌មានលីបង់រាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសលើទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ។

ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការ(NNA)រាយការណ៍ថា យន្តហោះចម្បាំងរបស់សត្រូវ បានបើកការវាយប្រហារកាលពីយប់មិញ លើទីក្រុង Srifa, Aita al-Shaab, Touline, as-Sawana និងទីក្រុង Majdal Selem ។

ទីភ្នាក់ងារ NNA រាយការណ៍ទៀតថា ការវាយប្រហារដាច់ដោយឡែកមួយទៀត ត្រូវចំទីក្រុងភាគខាងកើត Douris របស់លីបង់ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ។

សារព្រមានរបស់ក្រុមហេសបូឡា ឲ្យពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនចេញពីព្រំដែន បានកើតមានឡើង រយៈពេលមិនដល់ ១ថ្ងៃផង ក្រោយអ៊ីស្រាអែលគំរាមឲ្យអ្នកស្រុក ត្រូវចាកចេញពីតំបន់ជាយក្រុងភាគខាងត្បូងលីបង់ បង្កឲ្យមានលំហូរជម្លៀសខ្លួនទ្រង់ទ្រាយធំចេញពីតំបន់មានមនុស្សរស់នៅច្រើនកុះករ Dahiyeh ជាទីដែលមនុស្សប្រហែលកន្លះលាននាក់ រស់នៅ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm