ស្រីលង្កាជម្លៀសនាវិកចេញពីនាវាចម្បាំងទី ២របស់អ៊ីរ៉ង់ ក្រោយអាមេរិកបាញ់ពន្លិចនាវាពិឃាត IRIS Dena

2026/03/06 11:25:20 pm        65

ស្រីលង្កា បានជម្លៀសសមាជិកនាវិកជាង ២០០នាក់ ចេញពីនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ នៅជិតតំបន់ឆ្នេររបស់ខ្លួន រយៈពេល ១ថ្ងៃ ក្រោយនាវាមុជទឹកសសហរដ្ឋអាមេរិក បាញ់ពន្លិចនាវាពិឃាតអ៊ីរ៉ង់ នៅក្នុងដែនទឹកតែមួយ ដោយបានសម្លាប់ទាហានជើងទឺក ៨៧នាក់ ។

ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹករបស់លោកនឹងគ្រប់គ្រងនាវាចម្បាំងទី ២ ហើយនឹងនាំវាទៅកាន់កំពង់ផែភាគឦសាន Trincomalee សម្រាប់រក្សាសុវត្ថិភាព ស្របពេលមានក្តីបារម្ភថា វាអាចនឹងក្លាយជាគោលដៅវាយប្រហារ ។ លោកថា រដ្ឋាភិបាលលោកមាននូវកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីអ៊ីរ៉ង់ និងកាពីទែននាវា ។

ការបាញ់ពន្លិចនាវាចម្បាំង IRIS Dena បានកើតមានឡើង ស្របពេលសង្រ្គាមបង្កឡើងដោយសារការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បន្តរីករាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់ឯនាយផ្សេងទៀត ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបរិហារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងបានព្រមានទីក្រុងវ៉ាស៊ីនតោនថា ពួកគេនឹងសោកស្តាយជាទីបំផុតចំពោះទង្វើដែលពួកគេបានបង្កឡើង ។

លោកបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា សហរដ្ឋអាមេរិក បានប្រព្រឹត្តអំពើឃោរឃៅនៅសមុទ្រចម្ងាយជាង ៣.២០០គ.ម ពីតំបន់ឆ្នេរអ៊ីរ៉ង់ ។ 

សូមបញ្ជាក់ថា នាវា IRIS Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌាដឹកទាហានជើងទឹកជិត ១៣០នាក់នោះ ត្រូវបានវាយប្រហារនៅក្នុងដែនសមុទ្រអន្តរជាតិពីសំណាក់អាមេរិក ដោយគ្មានការព្រមានទុកជាមុននោះឡើយ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm