ឥណ្ឌូនេស៊ីនឹងហាមប្រើប្រាស់បណ្ដាញសង្គម សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ

2026/03/07 12:30:43 am        65

នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការចូលប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដោយលើកឡើងពីការគំរាមកំហែង ដោសាររូបភាពអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត ការបង្កការភ័យខ្លាចតាមអ៊ីនធឺណិត ការក្លែងបន្លំអនឡាញ និងការញៀនប្រើប្រាស់អ៊ីនធឺណិត។

រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ លោកស្រី Meutya Hafid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណនីរបស់កុមារអាយុក្រោម ១៦ឆ្នាំ នៅលើវេទិកាបណ្ដាញសង្គមដែលមានហានិភ័យខ្ពស់ នឹងត្រូវចាប់ផ្តើមបិទ ដោយចាប់ផ្តើមជាមួយ YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live និង Roblox»។

លោកស្រីបានបន្ថែមថា៖ «រដ្ឋាភិបាលកំពុងចូលអន្តរាគមន៍ ដើម្បីកុំឲ្យឪពុកម្តាយត្រូវដោះស្រាយតែម្នាក់ឯង ប្រឆាំងនឹងក្បួនដោះស្រាយ (Algorithm) របស់បណ្ដាញសង្គមធំៗ។ ការអនុវត្តនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ»។

ការហាមឃាត់នេះ នឹងត្រូវបានណែនាំជាដំណាក់កាល «រហូតដល់វេទិកាទាំងអស់បំពេញកាតព្វកិច្ច អនុលោមតាមច្បាប់របស់ប្រទេស»។ ក្រុមហ៊ុន TikTok Indonesia និង Google Indonesia មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

ក្រុមអ្នកជំនាញសហភាពអឺរ៉ុប បានចាប់ផ្តើមធ្វើការនៅសប្តាហ៍នេះ ជុំវិញការហាមឃាត់ការប្រើប្រាស់សង្គមស្រដៀងគ្នា សម្រាប់កុមារ បន្ទាប់ពីប្រទេសអូស្ត្រាលី ក្នុងខែធ្នូឆ្នាំមុន បានទាមទារឲ្យ TikTok, YouTube, Snapchat និងគេហទំព័រផ្សេងទៀតលុបគណនីរបស់អ្នកប្រើសប្រាស់អាយុក្រោម ១៦ឆ្នាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm