សារព័ត៌មាន Handelsblatt ដកស្រង់ប្រភពយោធាដែលបាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានបង្កឲ្យមានការខ្វះខាតមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot។
កាសែតនេះ បានឲ្យដឹថា បណ្តាប្រទេសឈូងសមុទ្រពែក្ស បានចំណាយមីស៊ីលប្រហែល ៨00 គ្រាប់ នៅដើមដំបូងនៃជម្លោះនេះ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចំណាយ «យ៉ាងហោចណាស់» ចំនួនមីស៊ីលដូចគ្នា។ Handelsblatt បានបញ្ជាក់ថា ស្តុកមីស៊ីលសម្រាប់ Patriot គឺជាអាថ៌កំបាំងបំផុត ខណៈពេលដែលអាមេរិកសង្កត់ធ្ងន់ថា ពួកគេមានគ្រាប់រំសេវគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ កាសែតនេះលើកឡើងថា អ្នកជំនាញមានការសង្ស័យកាន់តែខ្លាំងឡើងអំពីរឿងនេះ។

ក្រៅពីរដ្ឋឈូងសមុទ្រពែក្ស អ៊ុយក្រែនក៏ត្រូវការមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ដែរ ប៉ុន្តែសមត្ថភាពផលិតរបស់ពួកគេ មានកម្រិត។ ក្រុមហ៊ុន Lockheed Martin បានបង្កើនទិន្នផលរបស់ពួកគេបីដង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ប៉ុន្តែនេះ គឺមានតែ ៦០០គ្រាប់ ក្នុងមួយឆ្នាំប៉ុណ្ណោះ។ កាលពីខែមករា ក្រុមហ៊ុននេះបានសន្យាថា នឹងបង្កើនសមត្ថភាពដល់ ២.000 គ្រាប់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៦។
ការផលិតមីស៊ីលសម្រាប់ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើម នៅចុងឆ្នាំនេះ ដោយការដឹកជញ្ជូនដែលគ្រោងទុកសម្រាប់ដើមឆ្នាំ ២០២៧៕
