តំណាងពិសេសប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសបរទេស និងជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) លោក Kirill Dmitriev បាននិយាយថា សម្ពាធរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី ក្នុងវិស័យថាមពល បានបរាជ័យ ក្នុងការសម្រេចបានលទ្ធផល ដែលចង់បាន ដែលនាំឲ្យមានផលប៉ះពាល់ផ្ទុយទៅវិញ។
លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«សម្ពាធថាមពលលោកខាងលិចលើរុស្ស៊ី បានបរាជ័យ ហើយកំពុងបង្កផលវិបាក»។

យោងតាមលោក Dmitriev ដៃគូថាមពលរបស់រុស្ស៊ី បានធ្វើការជ្រើសរើសយុទ្ធសាស្ត្រដ៏ឈ្លាសវៃ។ លោកបានលើកឡើងថា ពួកគេនឹងយកឈ្នះលើវិបត្តិថាមពលបានដោយជោគជ័យ ហើយនឹងមានជំហរល្អបំផុតសម្រាប់អនាគត។
ការបង្ហោះនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអត្ថបទរបស់សារព័ត៌មាន Wall Street Journal ដោយនិយាយថា បញ្ហានៃការកាត់បន្ថយការទិញប្រេងរបស់ចិនពីរុស្ស៊ី នឹងត្រូវលើកឡើងក្នុងអំឡុងពេលកិច្ចពិភាក្សានាពេលខាងមុខរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent ជាមួយឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនលោក He Lifeng៕
