ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ចាប់​ពី​ឧដុង្គ​ ដល់ថ្នល់ទទឹង

2022/03/25 04:06:30 pm        644

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យប្រើប្រាស់​ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់​ពី​ឧដុង្គ​(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោម​ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News



ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្លូវជាតិលេខ៥១ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាតលេខ៥១ គឺជាផ្លូវវាងក្រុងដ៏សំខាន់ ចំណេញពេលវេលា និងចំណេញថវិកា ព្រមទាំងមានទិសដៅទៅតំបន់ស្ទើរពាក់កណ្តាលប្រទេស ហើយជាផ្លូវជាតិ ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះផងដែរ។

- សម្តេចតេជោ ហ៊ុន  សែន បានបញ្ជាក់ថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលមាននៅកម្ពុជានៅពេលនេះ គឺបានកើតមានដោយសារកម្ពុជាមានសុខសន្តិភាព ហើយសុខសន្តិភាពនេះ គឺជាកត្តាចម្បងជាងអ្វីៗទាំងអស់ មុននឹងយើងនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងសិទ្ធិមនុស្ស។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោកកំពុងអោយតម្លៃខ្ពស់ និងភាពចាំបាច់លើកត្តាសុខសន្តិភាព ដូចអ្វីដែលប្រធានាធិបតី អ៊ុយក្រែន បានប្រកាសទៅកាន់ពិភពលោកថា អ្វីដែលចាំបាច់ និងមានតម្លៃបំផុតសម្រាប់អ៊ុយក្រែននៅពេលនេះ គឺសន្តិភាព។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីវិនាសកម្មដោយសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលជាការខូចខាតមានទំហំធំ មិនងាយនឹងស្តារឡើងវិញបានឡើយ នេះមិនរាប់ដល់​ភាពដែលអាចទៅរួច ដើម្បីរកសន្តិភាព ចរចាបញ្ចប់សង្គ្រាមផងទេ។ ជាក់ស្តែងនៅកម្ពុជា ភ្លើងសង្គ្រាមបានរលត់មែន តែផលលំបាកដោយបញ្ហានេះ រួមទាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកប់ក្នុងដីតែងបំផ្លាញអាយុជីវិតមនុស្សស្ទើរគ្មានលុះពេល។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់ព្រំប្រទល់រដ្ឋបាល នៃការគ្រប់គ្រង ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយបទល្មើសគ្រឿងញៀន និងចោរកម្ម តែងតែកើតមានចំពោះការឆកល្វែងទាំងនោះ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះសម្តេចនឹងបន្តឈរឈ្មោះជាបេក្ខជនធ្វើជានាយករដ្ឋមន្រ្តីដដែល

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការតែងតាំងមន្ត្រី សូមកុំគិតពីអាយុពេក សំខាន់តើគេអាចបំពេញកិច្ចការនោះបានឬទេ? អ្វីដែលសំខាន់ គឺការគោរព និងអោយតម្លៃគ្នារវាងមនុស្សចាស់ និងក្មេង។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខារួចហើយ ចំពោះថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា ឆ្នាំនេះត្រូវតែប្រារព្ធពិធីចូលឆ្នាំឲ្យបាន ប៉ុន្តែនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះវិធានការសុខាភិបាល បើទោះបីជាស្ថានការណ៍នៃការរីករាលដាលនូវមេរោគកូវីដ១៩មានលក្ខណៈធូស្រាលក៏ដោយនោះ

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រាកលំហែកាយរយៈពេល៣ថ្ងៃជាប់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅខេត្តព្រះសីហនុ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តម្លៃប្រេងឥន្ធនៈ យើងលែងគ្រប់គ្រងបានទៀតហើយ ហើយយើងក៏មិនដឹងថា នៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រេងសាំងនឹងឡើងដល់តម្លៃប៉ុន្មាននោះដែរ។ សម្តេចបញ្ជាក់ថា បញ្ហាប្រេងសាំងនេះ ក៏វាពាក់ព័ន្ធនឹងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អាជ្ញាធរការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ ព្រមទាំងរក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។

 

សង្កថាសម្តេចចប់នៅវេលាម៉ោង ៨ និង ៥៥នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm