រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយនៅក្នុងសភានាថ្ងៃសុក្រនេះថា ជនជាតិជប៉ុន ២នាក់ ត្រូវបានឃុំឃាំងនៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែរដ្ឋាភិបាលអាចបញ្ជាក់បានពីសុវត្ថិភាពរបស់ពួកគេ ។
លោក Motegi និយាយប្រាប់សភាថា ពួកយើងបានទាក់ទងជាមួយជនជាតិជប៉ុន ២នាក់ ហើយអាចបញ្ជាក់បានថា ពួកគេមានសុវត្ថិភាព ។ រដ្ឋាភិបាលបានធ្វើការទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់ ។
រដ្ឋាភិបាលជប៉ុន បាននិយាយដាច់ដោយឡែកកាលពីថ្ងៃទី ២៥ ខែកុម្ភៈថា ម្នាក់ក្នុងចំណោមពលរដ្ឋរបស់ខ្លួន ត្រូវបានឃុំឃាំងអស់រយៈពេលជាង ១ខែមកហើយនៅអ៊ីរ៉ង់ ។

វិទ្យាអឺរ៉ុបសេរី បានរាយការណ៍មុននេះថា លោក Shinnosuke Kawashima គឺជាប្រធានការិយាល័យទីក្រុងតេអេរ៉ង់របស់ទូរទស្សន៍រដ្ឋជប៉ុន NHK ត្រូវបានចាប់ខ្លួនដោយអ៊ីរ៉ង់ ហើយនិងបានបញ្ជូនទៅកាន់ពន្ធនាគារនៅទីក្រុងតេអេរ៉ង់ ។ ទូរទស្សន៍ NHK បដិសេធន៍មិនបញ្ជាក់ថា និយោជិករបស់ពួកគេ ត្រូវបានឃុំឃាំង ។
លោក Motegi និយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលកំពុងធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីការពារជនជាតិជប៉ុន ៕
