
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋបានកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខមុខនេះ។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋរួមគ្នារក្សាវិធានការ ៣កុំ និង ៣ការពារ កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសដែរថា សម្តេចបានចុះហត្ថលេខារួចហើយ លើកញ្ចប់ថវិកាសម្រាប់ជូនបងប្អូន មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ដើម្បីឧបត្ថម្ភពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕