អ៊ីរ៉ង់ត្រូវតែបញ្ចប់វត្តមានរបស់អាមេរិកនៅឈូងសមុទ្រពែរ្ស ដើម្បីការរស់រានរបស់ខ្លួន

2026/03/07 01:52:00 am        99

រដ្ឋមន្រ្តីអ៊ីរ៉ង់និយាយនៅថ្ងៃសុក្រនេះថា បើសិនជាអាមេរិកចង់បញ្ចប់អត្ថិភាពរបស់អ៊ីរ៉ង់ ដល់ពេលនោះពួកយើងគ្មានជម្រើសនោះទេ ប៉ុន្តែពួកយើងត្រូវតែបញ្ចប់អត្ថិភាព និងវត្តមានរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្ស ។

អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh ថ្លែងបែបនេះក្នុងសន្និសីទស្តីពីភូមិសាស្រ្តនយោបាយ “Raisina Dialogue” នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ទីក្រុងតេអេរ៉ង់ កំពុងទាក់ទងសហរដ្ឋអាមេរិក រឿងបង្កើតកិច្ចព្រមព្រៀង ស្របពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។

ឆ្លុះបញ្ចាំងពីការខូចខាតដែលអ៊ីរ៉ង់ទទួលរងដោយសារការវាយប្រហារឥតឈប់ឈររបស់សហរដ្ឋអាមេរិក លោក Khatibzadeh និយាយថា អាទិភាពប្រទេសរបស់លោក គឺត្រូវតែតស៊ូដល់ទីបញ្ចប់ប្រឆាំងនឹងពួកឈ្លានពាន ។ លោកបន្តថា ពួកយើងមិនទាន់បិទច្រកសមុទ្រ Hormuz នៅឡើយទេ ។

លោក Trump បានលើកឡើងពីសកម្មភាពយោធាសហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ ដោយលោកនិយាយថា ពួកគេបានកម្ទេចសមត្ថភាពយានដ្រូន និងមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ហើយកងទ័ពជើងទឹករបស់ពួកគេខ្ទេចអស់ហើយ នាវា ២៤គ្រឿង ក្នុងរយៈពេល ៣ថ្ងៃ ស្របពេលលោកអំពាវនាវឲ្យក្រុមមន្រ្តីការទូតអ៊ីរ៉ង់ ស្នើសុំសិទ្ធិជ្រកកោន និងជួយរៀបចំប្រទេសឲ្យល្អប្រសើរជាងនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm