អូស្ត្រាលីបង្ហាញក្ដីបារម្ភទៅចិន បន្ទាប់ពីមានការប្រឈមមុខគ្នា រវាងឧទ្ធម្ភាគចក្រយោធា

2026/03/07 02:04:14 am        118

ក្រសួងការពារជាតិ នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានលើកឡើងពីក្ដីបារម្ភជាមួយចិន បន្ទាប់ពីមានការប្រឈមមុខគ្នា «មិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» រវាងឧទ្ធម្ភាគចក្រយោធា ២គ្រឿង។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួង បានលើកឡើងថា ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី ១គ្រឿង កំពុងហោះហើរលើដែនទឹកអន្តរជាតិ នៅលើសមុទ្រលឿង នៅពេលដែលវាត្រូវបានស្ទាក់ដោយឧទ្ធម្ភាគចក្រចិន ១គ្រឿង កាលពីថ្ងៃពុធ។

ឧទ្ធម្ភាគចក្រចិន បានហោះក្នុងរយៈកម្ពស់ដូចគ្នានឹងរបស់អូស្ត្រាលី មុនពេល «ចូលទៅកៀកក្នុងចម្ងាយមិនមានសុវត្ថិភាព» ដោយល្បឿនយ៉ាងលឿន ហើយបន្ទាប់មកផ្អៀងសំដៅទៅរក ដែលតម្រូវឲ្យក្រុមអាកាសយានិកអូស្ត្រាលី ចាត់វិធានការហោះគេច។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា៖ «នេះគឺជាការហោះហើរមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ ដែលបង្កហានិភ័យដល់យន្តហោះរបស់យើង និងបុគ្គលិករបស់យន្តហោះ»។

អូស្ត្រាលីកំពុងធ្វើការល្បាតជាប្រចាំ នៅសមុទ្រលឿង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើយោងតាមក្រសួងការពារជាតិ។

យ៉ាងណាក្ដី មិនមានការរងរបួសណាមួយ ត្រូវបានរាយការណ៍នោះឡើយ សម្រាប់ការប្រឈមមុខគ្នានេះ រវាងឧទ្ធម្ភាគចក្រកងទ័ពរំដោះប្រជាជន និងយន្តហោះរបស់កងកម្លាំងការពារជាតិអូស្ត្រាលី។ ស្ថានទូតចិនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm