UN៖ ជនស៊ីវិលអាហ្វហ្គានីស្ថាន ៥៦នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយប៉ាគីស្ថាន ចាប់តាំងពីសប្តាហ៍មុន

2026/03/07 02:54:01 am        41

លោក Volker Turk គឺជាប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយនៅថ្ងៃសុក្រនេះថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ៥៦នាក់ ត្រូវបានសម្លាប់ ដែលជិតពាក់កណ្តាលនៃពួកគេគឺជាកុមារ ចាប់តាំងពីអរិភាពជាមួយប្រទេសជិតខាងប៉ាគីស្ថាន កើនឡើងខ្លាំង កាលពីសប្តាហ៍មុន ។

លោក Turk និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកសូមលន់តួរដល់ភាគីទាំងអស់ ឲ្យបញ្ចប់ជម្លោះមួយនេះ និងផ្តល់អាទិភាពលើការជួយអ្នកដែលកំពុងជួបការលំបាកខ្លាំង ។

ប្រទេសជិតខាងទាំង ២ បានប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈរហូតមក ពេលដែលអាហ្វហ្គានីស្ថាន បើកការវាយប្រហារតាមព្រំដែន ជាការសងសឹកចំពោះការវាយប្រហារតាមច្រកអាកាសរបស់ប៉ាគីស្ថាន ។

ទីក្រុងអ៊ីស្លាម៉ាបាដ បានបើកការវាយប្រហារតាមព្រំដែនជាមួយនឹងការទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន រួមទាំងអតីតមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Bagram រដ្ឋធានីកាប៊ុល និងទីក្រុងភាគខាងត្បូង Kandahar ។

លោក Turk និយាយថា ចាប់តាំងពីការកើនឡើងអរិភាព ជនស៊ីវិល ៥៦នាក់ រួមទាំងកុមារ ២៤នាក់ និងស្រ្តី ៦នាក់ ត្រូវបានសម្លាប់ ។ 

លោកបន្តថា មនុស្ស ១២៩នាក់បន្ថែមទៀត រួមទាំងកុមារ ៤១នាក់ និងស្រ្តី ៣១នាក់ បានរងរបួស ហើយចាប់តាំងពីដើមឆ្នាំនេះរហូតមក ចំនួនគ្រោះថ្នាក់កាន់តែខ្ពស់ ក្នុងនោះជនស៊ីវិល ៦៩នាក់ ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ហើយមនុស្ស ១៤១នាក់ បានរងរបួស ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm