សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនជាតិបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ

2026/03/07 03:25:14 am        288

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានចុះរដ្ឋបាលពិនិត្យជនបរទេសនៅចំណុចចំនួន០២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ 

ការបង្ក្រាបនេះ ធ្វើឡើងតបតាមបទបញ្ជារបស់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ នឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេសសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ០២ទីតាំង ផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ 

ជាលទ្ធផល ៖ ទីតាំងទី១ នៅក្នុងខុនដូ Yellow Tower ជាន់ទី៥ បន្ទប់C ស្ថិតនៅផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញបុគ្គលិកចំនួន ១៥នាក់ (ស្រី ០៨នាក់ ) ។ ក្នុងនោះមាន ជនបរទេសចំនួន ០៦នាក់ ស្រី ០៤នាក់ មាន ០១សញ្ជាតិ (ឥណ្ឌូនេស៊ី) មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រួមជាមួយសម្ភារៈ វត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ១៦គ្រឿង, ម៉ូនីទ័រ ១២គ្រឿង , CPU ១៧គ្រឿង ។ 

យោងតាមការកោសល្យវិច័យសន្និដ្ឋានឲ្យដឹងថា ទីតាំងខាងលើជាភ្នាក់ងារបម្រើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ និងផ្ទៀងផ្ទាត់ព៌តមានជូនអតិថិជន ដែលចូលលេងហ្គេមអនឡាញ ទិសដៅភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេសុី ។

ទីតាំងទី២ នៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់ ០៨ជាន់ មាន៦៤បន្ទប់ ។ ក្នុងនោះរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំ សរុប ៩៣នាក់ ស្រី ០៤នាក់មាន ០២ សញ្ជាតិ រួមមាន ៖ សញ្ជាតិ ប៉ាគីស្ថាន មាន៩២នាក់ (ស្រី ០៤នាក់) , សញ្ជាតិ ឥណ្ឌា មាន ០១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី ០២នាក់ , លិខិតឆ្លងដែន(ផុតទិដ្ឋការ) ២៦ នាក់ស្រី ០១នាក់ , គ្មានលិខិតឆ្លងដែន ០៥នាក់ ស្រី ០១នាក់ ។ បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិបរទេសទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm