សង្រ្គាមនៅអ៊ីរ៉ង-ឈូងសមុទ្រ បិទផ្ទប់ច្រករបៀងជំនួយ និងពន្យឺតដល់កិច្ចខិតខំជួយសង្រ្គោះសកល

2026/03/07 03:35:07 am        112

ក្រុមមន្រ្តីជំនួយ ៩រូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកមនុស្សធម៌សំខាន់ៗ ត្រូវបានរឹតត្បិតដោយសារការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងដោយសារសង្រ្គាមនៅអ៊ីរ៉ង់-ឈូងសមុទ្រ ធ្វើឲ្យពន្យាពេលការដឹកជញ្ជូនសង្រ្គោះអាយុជីវិត ដល់មនុស្សជួបវិបត្តិដ៏អាក្រក់បំផុតរបស់ពិភពលោក ។

យុទ្ធនាការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានចូលដល់ថ្ងៃទី ៧ហើយ នៅថ្ងៃសុក្រនេះ ធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារសកលលោក និងកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ ស្របពេលមានការបិទច្រកសមុទ្រ Hormuz និងដែនអាកាសក្នុងតំបន់ ។ ការរំខានទាំងនេះ កំពុងពន្យាពេលជំនួយនៅតាមតំបន់មួយចំនួន ហើយជំរុញឲ្យតម្លៃកើនឡើង ស្របពេលមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកប្រឈមនឹងភាពអត់ឃ្លានកម្រិតវិបត្តិ ឬធ្ងន់ធ្ងរជាងនេះ ។

លោក Jean-Martin Bauer គឺជាប្រធានសន្តិសុខស្បៀងនៅកម្មវិធីស្បៀងអាហារពិភពលោក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្ថានភាពបែបនេះ ច្បាស់ជាបង្កើនហានិភ័យនៃភាពអត់ឃ្លានទូទាំងពិភពលោក ហើយអ្វីដែលនឹងកើតឡើង គឺមនុស្សដែលត្រូវការជំនួយខ្លាំងបំផុត នឹងលែងទទួលបានស្បៀងទៀតហើយ ។

ក្រុមជំនួយនិយាយថា ការកើនឡើងខ្លាំងតម្លៃប្រតិបត្តិការ នឹងស្រូបយកថវិកាដែលបានជាប់គាំងរួចទៅហើយដោយសារការកាត់បន្ថយជំនួយទ្រង់ទ្រាយធំ ។

អង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM) និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនដឹកជញ្ជូនសកលធំៗ បានប្រកាសពីការបង់ថ្លៃបន្ថែមបន្ទាន់ចំនួន ៣ពាន់ដុល្លារ ក្នុង ១ទូកុងតឺន័រ ។

អង្គការ IOM, UNHCR, IFRC, WFP, WHO និងទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ ដែលប្រើប្រាស់ឃ្លាំងនៅមជ្ឈមណ្ឌលមនុស្សធម៌ទំហំ ១៥ម៉ឺនម៉ែត្រក្រឡារបស់ទីក្រុង Dubai អារ៉ាប់រួម ដើម្បីស្តុកទំនិញសម្រាប់ការបញ្ជូនឆាប់រហ័ស ប្រឈមនឹងការងារលំបាក ក្នុងការនាំគ្រឿងផ្គត់ផ្គង់របស់ពួកគេចូលផ្លូវឆ្លងកាត់ ។ ពួកគេនិយាយថា នៅក្នុងតំបន់ ការពឹងផ្អែកលើការនាំចូលស្បៀងអាហារប្រហែល ៩០ភាគរយ តម្លៃហក់ឡើងខ្ពស់ និងភាពខ្សត់ខ្សោយទំនិញមួយចំនួន ត្រូវបានគេរំពឹងថានឹងកើតមាន ។

អ្នកស្រី Cecile Terraz គឺជាប្រធានសេវាកម្មមនុស្សធម៌សកល និងខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ និយាយថា បើសិនជាពួកយើងមិនចែកចាយទំនិញពីទំនិញមនុស្សធម៌ទេនោះ ផលប៉ះពាល់របស់វាមិនអាចសង្រ្គោះអាយុជីវិតមនុស្សបានឡើយ ។ ដូច្នេះហើយ ពួកយើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមួយនេះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm