លោក​ខាងលិច​ថ្កោលទោស​ភាព​សាហាវ​ព្រៃផ្សៃ​នៃ​សង្គ្រាម​រុស្ស៊ី​លើ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​

2022/03/25 04:28:40 pm        2.3 K

​អឺរ៉ុប៖ បណ្ដា​មេដឹកនាំ​លោកខាងលិច​បាន​បង្កើន​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ថ្កោលទោស​ការ​វាយ​លុក​របស់​ក្រុង Moscow លើ​ប្រទេសជិតខាង​របស់​ខ្លួន​ថា​ ជា​អំពើ​ព្រៃផ្សៃ ខណៈ​ប្រជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​នៅក្នុង​ទីក្រុង​មួយចំនួន​ ដែល​រង​ការឡោមព័ទ្ធ​បាន​ស្នាក់​នៅក្នុង​បន្ទប់ក្រោមដី គេច​ពី​ការទម្លាក់​គ្រាប់បែក​របស់​កងទ័ព​រុស្ស៊ី​។

​នៅក្នុង​កិច្ចប្រជុំ​កំពូល ៣​ដង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល សម្ព័ន្ធ​ភាព​ឆ្លង​មហា​សាគរ​សមុទ្រ​អា​ត្ល​ង់​ទិ​ក NATO ប្រទេស​អ្នកមាន G7 និង​មេដឹកនាំ​អឺរ៉ុប​បាន​លើក​ឡើង​ពី​ជម្លោះ​ដ៏​អាក្រក់​បំផុត​របស់​ទ្វីប​នេះ​ ចាប់​តាំង​ពី​សង្គ្រាម​តំបន់​បាល់​កង់​ឆ្នាំ១៩៩០។​ ​សម្ព័ន្ធ NATO បាន​ប្រកាស​ពី​គម្រោង​នានា​ សម្រាប់​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​ថ្មីនៅ​ក្នុង​ប្រទេស​ចំនួន​ ៤​ នៅ​អឺរ៉ុប​ខាងកើត​ជិត​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៍​បាន​បង្កើន​ជំនួយ​ និង​ពង្រីក​ទំហំ​ទណ្ឌកម្ម​ទៅ​លើ​គោលដៅ​ថ្មីៗ រួម​ទាំង​ស្ត្រី​ម្នាក់​ដែល​ទីក្រុង​ឡុង​ដ៍​និយាយ​ថា ជា​កូនស្រី​ចុង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ផង​ដែរ​។​ ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយ​ថា លោក ​Putin បាន​រំលង​បន្ទាត់​ក្រហម​រួច​ទៅ​ហើយ ចូល​ទៅ​ក្នុង​ភាព​សាហាវ​ព្រៃផ្សៃ​នៃ​សង្គ្រាម​រុស្ស៊ី​លើ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm