ស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល

2026/03/07 06:56:41 pm        425

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ស្ត្រី បានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ នាឱកាសដែលមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំអបអរសាទរទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានអបអរសាទរជូនចំពោះអ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យជាស្រ្តីទាំងអស់ ក្នុងឱកាសប្រារព្ធខួបទិវាអន្តរជាតិនារី៨ មីនា និងសូមសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះបងប្អូនស្ត្រី ដែលជាគ្រូពេទ្យ និងអ្នកបម្រើការក្នុងវិស័យសុខាភិបាលទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ បងប្អូនគឺជា "ទ័ពអាវស" ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីសង្គ្រោះជីវិត និងថែទាំសុខភាពប្រជាជនដោយមិនខ្លាចនឿយហត់។ ទិវាអន្តរជាតិនារី៨មីនានេះ មិនមែនគ្រាន់តែទិវាអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលយើងបានធ្វើឲ្យសម្រេច និងកាតព្វកិច្ច ដែលត្រូវធ្វើបន្ត។ ចំពោះអត្ថន័យនៃទិវាអន្តរជាតិនារី៨ មីនា លើសពីប្រវត្តិសាស្ត្រ គឺនិយាយពីការលើកតម្កើងរបស់នារី ហើយបង្ហាញពីភាពក្លាហាន ភាពអត់ធ្មត់ ភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរទូទាំងប្រទេស ពិភពលោក។ នៅប្រទេសកម្ពុជា ស្ត្រីជាកំលាំងស្នូលនៃគ្រួសារ ជួយសហគមន៍ និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ហើយប្រធានបទ«សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ជាគ្រឹះមិនអាចកាត់ថ្លៃបាន សម្រាប់សុខភាពស្ត្រី និងក្រុមគ្រួសារ និងបានចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាងសន្តិភាព គឺជាធាតុផ្សំមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចេរភាព និងនិរន្តរភាពសង្គម។

ទន្ទឹមគ្នានោះដែរ លោកស្រី ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រិត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ ១៩៩៧។ ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា តែងតែរំលឹកទិវាអន្តរជាតិនារី៨មីនា ដើម្បីជម្រុញ និងគាំទ្រនូវការទទួលបាននិងអនុវត្តសិទ្ធិដើម្បីលើកកម្ពស់ និងសិទ្ធិ ភាពអង់អាចរបស់ស្ត្រី ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm