ព្យុះគួច បណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាង ១០នាក់របួស នៅតំបន់ជនបទរដ្ឋ Michigan

2026/03/07 09:07:22 pm        85

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ព្យុះកួច និងខ្យល់ព្យុះដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ ហើយជាង ១០នាក់រងរបួស នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ដោយបំផ្លាញផ្ទះជាច្រើនខ្នង និងធ្វើឲ្យប្រជាជនរាប់រយនាក់គ្មានអគ្គិសនីប្រើប្រាស់។

ភ្លាមៗ បន្ទាប់ពីសេវាអាកាសធាតុជាតិ បានចេញការព្រមានអំពីព្យុះកួច សម្រាប់តំបន់នោះ កាលពីថ្ងៃសុក្រ វីដេអូនៅលើបណ្ដាញសង្គម ដែលអះអាងថា មកពីទីក្រុង Three Rivers និង Union City បានបង្ហាញឲ្យឃើញខ្យល់កួចដ៏ធំដែលហែកដំបូលអគារ និងបក់កម្ទេចកម្ទីប៉ើងទៅឡើងលើអាកាស។

រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីអគារ និងរថយន្តដែលខូចខាត ព្រមទាំងបង្គោលភ្លើង ដើមឈើ និងផ្លាកសញ្ញាផ្លូវដែលត្រូវបានខ្យល់បក់បោកដួលរលំ។ ការិយាល័យតម្រួតតំបន់ បានឲ្យដឹងថា មានមនុស្ស ៣នាក់បាត់បង់ជីវិត និងរបួសរាប់សិបនាក់ ត្រូវបានរាយការណ៍ នៅក្នុងតំបន់ Branch County ជាកន្លែងដែលទីក្រុង Union City ស្ថិតនៅ។ 

ហើយយោងតាមអាជ្ញាធរមូលដ្ឋាន នៅទីនោះ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងតំបន់ Cass County។ មន្ត្រីមូលដ្ឋានបានបន្ថែមថា ការដាច់ចរន្តអគ្គិសនី បានប៉ះពាល់ដល់មនុស្សរាប់រយនាក់។

អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer បាននិយាយថា លោកស្រីបានចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់រដ្ឋ ដើម្បីតាមដានស្ថានភាព៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm