ឯកឧត្ដម​បណ្ឌិត ថោង ខុន​៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/03/25 05:19:46 pm        107

​អាស៊ីអាគ្នេយ៍៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ និង​គ្រប់​ភាគី​ពាក់ព័ន្ធត្រូវ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ខេត្តសៀមរាបពីថ្ងៃ​ទី​០៨-១០ ខែ​មេសា​ខាងមុខ​ឲ្យ​ទទួល​បាន​ជោគជ័យ ដ្បិត​កិច្ចប្រជុំ​នេះ​ក៏​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ឆ្ពោះទៅរក​ភាព​ជោគជ័យនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់​បែបនេះក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ ស្ដីពី​ការត្រួតពិនិត្យ​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ លើកដំបូងក្នុងនាម​កម្ពុជា​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងនា​ឆ្នាំ​២០២៣ បន្ទាប់ពី​ក​ម្ព​ជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ក្រោយ​ចប់​កិច្ចប្រជុំ​ថា ពិត​ជាមាន​សារ​សំខាន់​ណាស់ដើម្បី​ស្វែងរក​ការគាំទ្រ​បន្ថែម ពិសេស​ដើម្បី​ធានា​ឲ្យបាន​នូវ​អ្វី​ដែលជា​សំណើ និង​បញ្ហា​ប្រឈម​របស់​ម្ចាស់ផ្ទះ​កម្ពុជា ជូន​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ីអាគ្នេយ៍​។ ដូច្នេះ​ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ឯកឧត្តម​បណ្ឌិត ថោង ខុន តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ពិនិត្យ តើ​អ្វីដែល​កម្ពុជា​អាចធ្វើ​ទៅបាន និង​ដឹកនាំ​អាស៊ាន​បានល្អ​។ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ជំរុញ​ឲ្យ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ជូន​សមាជិក​អាស៊ីអាគ្នេយ៍​ទាំងអស់ទទួលបាន​នូវ​ភាពកក់ក្តៅ​បំផុតដើម្បី​ជា​កិត្តិយស​ជាតិ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ផង និង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០២៣​ផង។

កាលណា​បើ​កិច្ចប្រជុំ​នេះទទួលបាន​ជោគជ័យមានន័យថា បណ្តា​ប្រទេស​អាស៊ាននឹង​ត្រៀម​បញ្ជូន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនីមក​កាន់តែច្រើន ហើយ​បើ​ប្រតិភូ​កីឡា​មក​ច្រើនមានន័យថា ពួកគាត់​មក​លើកទឹកចិត្ត​ដល់​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​របស់​កម្ពុជា ហើយ​ម្ចាស់ផ្ទះ​កម្ពុជាក៏​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​ផងដែរ។​ ​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​រយៈពេល ៣​ថ្ងៃនៅលើ​ទឹកដី​អង្គរនៃ​ខេត្តសៀមរាប​នេះ នឹងមាន​សមាជិក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ភាគច្រើននឹងចូលរួម​ផ្ទាល់ ខណៈ​មួយចំនួន​នឹងចូលរួម​ប្រជុំ​តាម​អន​ឡាញ ហើយ​កិច្ចប្រជុំ​នេះក៏ត្រូវ​បាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC យកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រៀបចំ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងន័យ​សម្រួច​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm