សម្ព័ន្ធអារ៉ាប់នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីរ៉ង់

2026/03/07 11:51:21 pm        110

រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ លើសមាជិកជាច្រើនរបស់ក្រុមនេះ។ នេះបើយោងតាមជំនួយការអគ្គលេខាធិការរបស់ប្លុកនេះ ដែលបានប្រាប់សារព័ត៌មាន AFP។

លោក Hossam Zaki បាននិយាយថា កិច្ចប្រជុំនេះ ដែលនឹងត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ត្រូវបានស្នើឡើងដោយប្រទេសគុយវ៉ែត អារ៉ាប៊ីសាអ៊ឌីត កាតា អូម៉ង់ ហ្ស៊កដានី និងអេហ្ស៊ីប។

កងកម្លាំងអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ធំ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រ។

នៅមុននេះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ដោយបាននិយាយថា ការធ្វើបែបនោះ គឺ «គួរឲ្យស្ដីបន្ទោសទាំងស្រុង» ហើយ «មិនត្រឹមតែជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបំពានលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អផងដែរ»។

លោកបានបន្ថែមថា ការវាយប្រហារទាំងនេះ «បង្កើតស្ថានភាពអរិភាពដែលមិនធ្លាប់មានពីមុន រវាងអ៊ីរ៉ង់ និងប្រទេសជិតខាងអារ៉ាប់របស់ខ្លួន។ នេះគឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងររបស់អ៊ីរ៉ង់ ដែលខ្ញុំសង្ឃឹមថា ពួកគេ នឹងកែតម្រូវ ដោយបញ្ឈប់ការវាយប្រហារទាំងនេះភ្លាមៗ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm