លោក Trump បដិសេធមិនដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលើកឡើងពីគំនិតលុបបំបាត់មេដឹកនាំទាំងអស់របស់ពួកគេ

2026/03/08 04:40:38 pm        115

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ម្សិលមិញ បានលើកឡើងពីលទ្ធភាពនៃសង្រ្គាមជាមួយអ៊ីរ៉ង់ថា អាចបញ្ចប់ទៅបានមានតែប្រទេសមួយនេះ លែងមានយោធា ឬថ្នាក់ដឹកនាំសេសសល់ណាមួយនៅកាន់អំណាចប៉ុណ្ណោះ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump និយាយថា លោកមិនចាប់អារម្មណ៍នឹងការចរចាជាមួយអ៊ីរ៉ង់នោះទេ នៅត្រង់ចំណុចនេះ ហើយក្រោយមកលោកបន្តថា យុទ្ធនាការតាមច្រកអាកាសអាចនឹងលែងត្រូវការ បើសិនជាមេដឹកនាំដ៏មានសក្តានុពលទាំងអស់របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ ហើយយោធាអ៊ីរ៉ង់ ត្រូវបានកម្ទេចចោលអស់ ។

លោកនិយាយទៀតថា នៅចំណុចខ្លះ លោកមិនគិតថា នឹងមាននរណាម្នាក់នៅសេសសល់និយាយថា “យើងចុះចាញ់ហើយ” ។

សេចក្តីអត្ថាធិប្បាយរបស់លោក Trumpបានកើតមាននៅ ១ថ្ងៃដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បើកការវាយប្រហារយ៉ាងសន្ធាប់ ស្របពេលដែលសង្រ្គាមមជ្ឈិមបូព៌ា ឈានចូលដល់សប្តាហ៍ទី ២ ។

ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយសុំអភ័យទោសដល់រដ្ឋជិតខាង ដើម្បីបន្ធូរបន្ថយកំហឹងទូទាំងតំបន់ឈូងសមុទ្រ ប៉ុន្តែលោករងការរិះគន់ផងដែរពីក្រុមអ្នកប្រកាន់តឹងនៅក្នុងប្រទេសរបស់លោក ។

សូមបញ្ជាក់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម លោក Ali Khamenei និងបង្កឲ្យមានជម្លោះក្នុងតំបន់ ។ 

ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើអ៊ីស្រាអែល និងធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសក្នុងតំបន់ ជាពិសេសនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm