នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃសៅរ៍រថា អ៊ីតាលីកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗ ដើម្បីរារាំងការកើនឡើងភាពតានតឹងនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈចាត់វិធានការការពាផលប្រយោជន៍ជាតិ និងពលរដ្ឋរបស់ខ្លួន ។

លោកស្រី Meloni និយាយថា ទីក្រុងរ៉ូមកំពុងធ្វើការយ៉ាងជិតស្និតជាមួយបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បន្ទាប់ពីការជជែកពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ។
លោកស្រី Meloni និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលជំហររបស់ពួកយើងច្បាស់លាស់គឺ អ៊ីតាលីមិនរួមចំណែកនៅក្នុងជម្លោះនោះទេ ហើយក៏គ្មានបំណងរួមចំណែកនៅក្នុងជម្លោះនោះដែរ ហើយអាទិភាពរបស់ពួកយើង គឺកាត់បន្ថយភាពតានតឹង និងគាំទ្រកិច្ចខិតខំ ដើម្បីចាប់ផ្តើមការចរចាឡើងវិញ ។
លោកស្រីថា អ៊ីតាលី បានបញ្ជាឲ្យបញ្ជូននាវាចម្បាំងអ៊ីតាលីទៅកាន់ប្រទេសកោះស៊ីប ដើម្បីជួយការពារព្រំដែនអឺរ៉ុប ហើយលោកស្រីអំពាវនាវឲ្យមានសាមគ្គីភាព និងការការពាររបស់អឺរ៉ុប ។
លោកស្រី Meloni បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកស្រី បានបង្កើតកងកម្លាំងការងារ ដើម្បីតាមដានផលប៉ះពាល់ដ៏មានសក្តានុពលនៃវិបត្តិលើថាមពល សាំង និងតម្លៃស្បៀងអាហារ ហើយនិងប្រយុទ្ធប្រឆាំងការព្យាករ ៕
