សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និង​ក្មេងស្រី ជាអាទិភាព

2026/03/08 05:37:33 pm        358

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និង​ការ​បង្កើន​ភាព​អង់​អាច​របស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុង​របៀប​វារៈ​គោល​នយោបាយ​ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រី​គឺ​ជា​ស្នូល​។

តាមរយៈសារលិខិតសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវា​អន្តរ​ជាតិ​នារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និង​គ្រួសារ​»​ នៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី និងភរិយា មាន​សេចក្តី​រីក​រាយ​ក្រៃ​លែង​ដែល​បានចូ​លរួមជាមួយ បងប្អូនជនរួមជាតិ បងប្អូន កូនក្មួយនារីៗទូទាំងប្រទេស និង​សហគមន៍​អន្តរជាតិ ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិឆ្នាំនេះ។ សម្ដេធិបតី មានប្រសាសន៍ថា ប្រធាន​បទឆ្នាំ​នេះរំលឹកយើងថា «សន្តិភាព និងសន្តិសុខ មិនត្រឹម​តែ​ជា​វត្ថុ​បំណង​នៃ​ប្រជាជាតិ​មួយ​ ឬ​ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍​ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ»។

សម្ដេចធិបតីបានថ្លែងថា ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គទាំងកត្តាខាងក្នុង និង​កត្តា​ខាង​ក្រៅ​យ៉ាង​ណាក្តី កម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបាន​ផ្តល់​ភាព​អនុ​គ្រោះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន ជាក់ស្តែង ក្នុង​ឆ្នាំ​២០២៥​កន្ល​ង​ទៅ​កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវ​បាន​ ការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និង​លើក​កម្ពស់​ឥត​ឈប់ឈរសេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជន​មាន​ស្ថិរភាព ​កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធ​គាំពារ​សង្គម​​កាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា បានបន្ត​កំណត់​ការ​លើក​កម្ពស់​សមភា​ព​យេ​នឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុង​របៀប​វារៈ​គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈ​ការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែល​ក្នុង​នោះ ស្ត្រីគឺជាស្នូល»។

សម្ដេចបានបន្តថា រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់​អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បី​ទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប​ង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ស្ត្រី​ក្នុង​ការ​ប្រើ​ប្រាស់សិទ្ធិក្នុងការសម្រេចចិត្ត លើផែនការគ្រួសារ ការកាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។

សម្ដេច​នាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួល​ស្គាល់​យ៉ាង​មុត​មាំ​ថា​ស្ត្រីមិ​ន​ត្រឹម​តែ​ជា​អ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការរួម ចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍​ និងសង្គមជាតិ ព្រមទាំងនៅលើឆាក អន្តរជាតិផងដែរ។ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា​ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូល​រួម​បេស​កក​ម្ម​រក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ បើគិតចាប់​ពី​ឆ្នាំ​២០០៦ ​ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មាន​ចំនួន ៩៩០នាក់។

ការណ៍​នេះ​ក៏ឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលស្តីពីរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ ដែលរំលេចពី​តួនាទី​ដ៏​សំខា​ន់​របស់​ស្ត្រី និងក្មេងស្រី ក្នុងការចូលរួម កសាង ការពារសន្តិភាព និងសន្តិសុខ តាមរយៈ​ការ​ចូល​រួម​បង្ការ ​ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្តារឡើងវិញក្រោយជម្លោះ។ ជា​សក្ខី​ភាព​​ កម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការអនុវត្ត របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជា តាមរយៈ​ក្រសួង​កិច្ច​ការ​នារី ​បានដឹកនាំរៀបចំផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែល​ត្រូវ​បាន​អនុម័ត​ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ហើយកម្ពុជាកំពុងដើរតួនាទីជាប្រធានក្រុមប្រឹក្សាអាស៊ាន ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុង ការតាមដាន និងជំរុញការអនុវត្តផែនការនេះផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm