អ៊ីរ៉ង់សុំអភ័យទោសរដ្ឋក្នុងតំបន់ឈូងសមុទ្រ ប៉ុន្តែសង្រ្គាមនៅតែបន្តនៅទូទាំងតំបន់

2026/03/08 11:00:09 am        66

សង្រ្គាមរីកកាន់តែធំនៅអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី ២ហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងនោះ ប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការសុំអភ័យទោសខុសពីធម្មតាមួយចំពោះរដ្ឋជិតខាង ស្របពេលកំហឹងក្នុងតំបន់ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅស៊ីវិល នៅក្នុងតំបន់ឈូងសមុទ្រ ។

ក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើសារព័ត៌មាន WANA ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយសុំអភ័យទោសដល់ប្រទេសជិតខាងដែលរងផលប៉ះពាល់ដោយសារសកម្មភាពរបស់អ៊ីរ៉ង់ ។

លោកនិយាយថា យោធាអ៊ីរ៉ង់ពុំមានបំណងបំពានរដ្ឋឈូងសមុទ្រនោះទេ ប៉ុន្តែពួកយើងត្រូវការពារខ្លួនឯងប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការឈ្លានពានយ៉ាងឃោឃៅ ។

លោក Pezeshkian បានចាត់ទុកផងដែរការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអ៊ីរ៉ង់ចុះចេញដោយគ្មានលក្ខខណ្ឌនោះថា ជា“ក្តីស្រមៃ” ។

នៅលើបណ្តាញព័ត៌មានសង្គម លោក Trump ចាត់ទុកការសុំអភ័យទោសរបស់លោក Pezeshkianថា ជាការចុះចាញ់របស់អ៊ីរ៉ង់ចំពោះប្រទេសជិតខាងក្នុងតំបន់មជ្ឈិមបូព៌ា ខណៈរូបលោកនិយាយថា ប្រទេសមួយនេះរងការវាយប្រហារយ៉ាងសន្ធាប់កាលពីថ្ងៃសៅរ៍ ។

សេចក្តីអត្ថាធិប្បាយសុំអភ័យទោសរបស់លោក Pezeshkian បង្កឲ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោកផងដែរ ក្នុងនោះក្រុមបុព្វជិតប្រកាន់តឹង ចាត់ទុកការសុំអភ័យទោសនេះថា “គ្មានអាជីព ទន់ខ្សោយ និងមិនអាចទទួលយកបាន” ។

ការរិះទាំងនេះបង្ខំឲ្យការិយាល័យប្រធានាធិបតីបញ្ជាក់ឡើងវិញថា យោធាអ៊ីរ៉ង់ នឹងឆ្លើយតបយ៉ាងមុតមាំចំពោះការវាយប្រហារពីមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am