ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ(UN)លោក Amir Saeid Iravani និយាយថា ជនស៊ីវិលអ៊ីរ៉ង់ ១.៣៣២នាក់ បានបាត់បង់អាយុជីវិតរបស់ពួកគេ មកទល់នឹងពេលនេះ នៅក្នុងជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ។
លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ខណៈថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯ UN ស្ថិតក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។

លោកថា បើទោះបីជាពួកយើងបានទាក់ទងម្តងហើយម្តងទៀតទៅកាន់ក្រុមប្រឹក្សាសន្តសុខ UN អំពាវនាវឲ្យបញ្ឈប់សង្រ្គាមដ៏ឃោឃៅមួយនេះយ៉ាងណាក្តី ក៏ក្រុមប្រឹក្សានៅស្ងៀមដដែល ។
លោកនិយាយទៀតថា ពួកគេបែរជាបិទភ្នែកឈរមើលការបំពានដ៏ធ្ងន់ធ្ងរទាំងអស់នេះ បើទោះបីជាទំនួលខុសត្រូវចម្បងរបស់ពួកគេ ស្ថិតក្នុងធម្មនុញ្ញរបស់ UN ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិក៏ដោយ ។
លោកនិយាយថា យោងតាមរបាយការណ៍ចុងក្រោយពីក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោច ១.៣៣២នាក់ រួមទាំងស្រ្តី និងកុមារដែរនោះ បានបាត់បង់អាយុជីវិរបស់ពួកគេ ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ហើយចំនួននេះ នឹងបន្តកើនឡើង ខណៈដែលសង្រ្គាមកំពុងអូសបន្លាយពេល ៕
