ទឹកជំនន់ដ៏គំហក់វាយប្រហារទាំងយប់ទីក្រុង Nairobi ប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោច២៣នាក់ បាត់បង់អាយុជីវិត ស្របពេលដែលក្រុមជួយសង្រ្គោះ និងក្រុមនគរបាលជួយជនរងគ្រោះចេញពីផ្លូវរងការជន់លិច សំណង់អគារបាក់ និងរថយន្តរងការខូចខាត ។រថយន្តនគរបាល បានធ្វើដំណើរឆ្លងកាត់សង្កាត់រងការជន់លិច ដើម្បីស្រង់សាកសពមនុស្សចេញពីកម្ទេចកម្ទីរដែលរាយប៉ាយពាសពេញផ្លូវ ហើយរថយន្តត្រូវបានគេបោះបង់ចោលក្នុងទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្កាត់Grogan Road ហើយនិងស្រុកឧស្សាហកម្មជុំវិញ ។រថយន្តត្រូវបានក្រឡាប់ ឬត្រូវទឹកហូរនាំយកទៅ ក្នុងនោះអ្នកស្រុកមួយចំនួនមិនអាចគេចផុតពីទឹកជំនន់បានឡើយ។លោក John Mwai គឺជាអ្នកបើកបររថយន្តក្រុងមួយរូបនៅក្នុងទីក្រុងNairobiនិយាយថា រថយន្តរបស់លោកបានជាប់ក្នុងទឹកជំនន់ក្រោយស្ទះចរាចរណ៍រាប់ម៉ោង ។ លោកថា រូបលោក និងអ្នកដំណើរក្នុងរថយន្តរបស់លោក បានធ្វើការរួមគ្នាដើម្បីទៅដល់ទីសុវត្ថិភាព ដោយផ្តលអាទិភាពមុនគេដល់ស្រ្តី និងកុមារពេលដែលរថយន្តក្រុងរបស់លោកចាប់ផ្តើមទឹកហូរចូល ។យោងតាមការអះអាងរបស់ក្រសួងឧតុនិយមកេនយ៉ាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តបង្អុរចុះរហូតដល់យប់ថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ៕

