វិស័យឯកជនរំពឹងថា ឆ្នាំ២០២៦នឹងក្លាយជាឆ្នាំ​នៃការស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ សម្រាប់​វិស័យ​លំនៅ​ឋាន​នៅ​កម្ពុជា

2026/03/08 06:53:55 pm        278

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រំពឹងថា ជាមួយនឹងស្មារតីសាមគ្គីភាព វិន័យវិជ្ជាជីវៈ និង​កិច្ច​សហប្រតិបត្តិការជិតស្និទ្ធ គឺមានទំនុកចិត្តយ៉ាងខ្លាំងថា ឆ្នាំ២០២៦នេះ នឹង​ក្លាយ​ជា​ឆ្នាំ​នៃ​ស្ថិរភាព​ ការកែទម្រង់ និងការស្តារទំនុកចិត្តឡើងវិញ សម្រាប់​វិស័យ​លំនៅ​ឋាន​នៅ​កម្ពុជា​របស់​យើង​។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើក​ទិសដៅ​ការ​ងារ​សម្រាប់​ឆ្នាំ​២០២៦ ​កាលពីរសៀលថ្ងៃទី៧ ខែមីនាកន្លងទៅ លោកអ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋានកម្ពុជា បានលើកឡើងថា ការរំពឹងនេះដោយសារក្នុងឆ្នាំ២០២៥ ជាអំឡុង​ពេល​មួយ​ក្នុងចំណោមគ្រាលំបាកបំផុត ក្នុងប្រវត្តិសាស្ត្រ​នៃ​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​កម្ពុជា​ដែល​បណ្តាល​មកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយ​ក្នុង​តំបន់ ភាពតានតឹងតាមព្រំដែនរវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ និងភាព​តឹង​រ៉ឹង​នៃ​ការ​បញ្ចេញ​ចរន្ត​សាច់ប្រាក់ បានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងដល់ទាំងអ្នកអភិវឌ្ឍន៍ និងអ្នក​ទិញ​លំ​នៅ​ឋាន​។ លោកបានបន្តថា ចំពោះសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយ​ក្រុម​ហ៊ុនសមាជិកជាច្រើនបានជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរ រួមមានការ​យឺត​យ៉ាវ​ក្នុង​ការ​បង់​ប្រាក់​ពី​អតិថិជន ការទាមទារឱ្យក្រុម ហ៊ុនទិញផ្ទះត្រឡប់មកវិញ ការរឹតបន្តឹង​លើ​ការ​អនុវត្ត​ច្បាប់ ​និងបទប្បញ្ញត្តិនានាជាដើម។

យ៉ាងណាក៏ដោយ លោកប្រធានសមាគម បានបន្ថែមថា ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសជាតិនៅ​តែ​បន្ត​រក្សា​បាន​ នូវស្ថិរភាពនយោបាយ និងភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។ ក្នុងបរិយាកាសនេះ សមាគមដែលមានសមាជិករហូតដល់ ៥៥ក្រុមហ៊ុន បានខិតខំប្រឹងប្រែងដោយភាព ហ្មត់ចត់ និង​ការ​ប្តេជ្ញា​ចិត្តខ្ពស់ ដើម្បីពង្រឹងការសម្របសម្រួលក្នុងចំណោមសមាជិក-សមាជិកា លើក​កម្ពស់​ការ​អនុវត្ត​តាម​បទប្បញ្ញត្តិនានា គាំទ្រដល់កិច្ចសន្ទនាគោលនយោបាយប្រកបដោយការស្ថាបនា ជាមួយ​ក្រសួងពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ព្រមទាំងតស៊ូមតិ​ដើម្បី​ទទួល​បាន​វិធាន​ការ​គាំទ្រ​ជាក់​ស្តែងសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។

ក្នុងឱកាស​អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការ​អភិវឌ្ឍ​លំ​នៅឋាននៅកម្ពុជាបានចាប់ផ្តើមជាបណ្តើៗតាំងពីឆ្នាំ១៩៨៩មក នៅពេល​ដែល​ប្រទេស​កម្ពុជា​ទទួលស្គាល់កម្មសិទ្ធិឯកជន និងធ្វើការចុះបញ្ជីដីធ្លីឡើងវិញ ព្រោះប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈើ ផ្ទះល្វែង ផ្ទះវីឡាជាដើម។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និង​កសាង​ភាព​ធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និង​សេដ្ឋកិច្ច​ពិភព​លោក ត្រូវឈរលើទស្សនៈរួម និងធ្វើការដោយ​ផ្អែក​លើ​ទិន្ន​ន័យ​វិទ្យាសាស្ត្រ​ជាក់​លាក់​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋានដើម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារ​ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm