ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចប្រធានរដ្ឋសភាក្នុងឱកាសទិវាអន្តរជាតិសិទ្ធនារី

2026/03/08 09:26:31 pm        201

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្តល់អំណោយមនុស្សធម៏របស់សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភា​ជូនដល់​ជន​ភៀសសឹក​ដែល​កំពុង​ស្នាក់​ក្នុង​ជំរុំ​វត្ត​បាត់​ថ្កៅ​ដែល​មិនអាចទាន់វឹលត្រឡប់ទៅលំនៅឋាន​វិញ​បាន​ចំនួន​ជាង​២០០​គ្រួសារ​ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​ខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធនារី៨មីនា ២០១៦ ក្រោមប្រធាន​បទ​សន្តិភាព និង​សន្តិសុខ​ សម្រាប់ស្រ្តីនិងកុមារ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី ឯក សុភារុំ ប្រធាន​មន្ទីរកិច្ច​ការ​នារី​ខេត្ត​រួម​ទាំង​ក្រុម​ការងារបានចូលរួចជាច្រើននាក់នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​ខេត្ត​បាន​លើក​ឡើង​ការ​ផ្តាំ​ផ្ញើរ​ការ​សួរសុ​ខ​ទុក្ខ​ពី​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពី​ក្តីនឹក​រលឹក​មក​លើ​បង​ប្អូន​ដែល​កំពុង​ភៀស​សឹកគ្រប់ៗគ្នាក្នុងឱកាសទិវាអន្តរជាតិសិទ្ធនារី៨មីនាឆ្នាំ២០២៦ លើកទី១១៥ ។

ឯកឧត្តមបានបន្តថា ទោះស្ថិត​ក្នុង​តំណាក់​កាល​ដ៏​លំបាកនេះបងប្អូនប្រជាពលរដ្ឋ​ដែល​កំពុង​ភៀស​សឹកត្រូ​វ​បន្ត​ការ​អត់​ធ្មត់ឲ្យ​បាន​ខ្ពស់ និង​មាន​ការ​ជឿជា​ក់​លើ​ប្រមុខ​រាជ​រដ្ឋាភិបាល​ក្នុង​កា​រ​ដោះ​ស្រាយ​បញ្ហាជម្លោះព្រំដែន ដើម្បី​ធ្វើ​ឲ្យស្ថានភាព​អាច​និង​វឹល​ត្រឡប់​ទៅស្ថេ​រភា​ព​ដូច​ដើម​វិញ។ ដូច្នេះយើងត្រូវបន្តការអត់ធ្មត់ឲ្យបានខ្ពស់និងត្រូវរស់នៅក្នងជំរុំដោយមានអនាម័យល្អ ដើម្បី​ការពារដល់សុខភាពរបស់បងប្អូនខណះរដូវនេះជារដូវក្តៅផងនោះ។

ទន្ទឹម​គ្នា​នោះក្នុងទិវាអន្តរជាតិសិទ្ធនារី៨មីនា បងប្អូនប្រជាពលរ​ដ្ឋភៀស​សឹក​ដែល​ជា​ស្រ្តី​ក៏​បាន​លើក​ឡើង​នូវ​មតិ​ស្នើ​សុំ​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ធ្វើ​យ៉ាង​ណា​ជួយ​ពន្លឿន​ការ​អន្តរា​គមន៍​បញ្ឈប់​ការ​ឈ្លានពានរបស់យោធាសៀមឲ្យបាន​ឆាប់​ដើម្បី​ពួក​គាត់​បាន​វិល​ត្រឡប់ទៅ​លំនៅ​ឋាន​បាន​រស់​នៅប្រកបមុខរបររកស៊ីទទួលទានបានជាធម្មតាដូចដើមវិញផងដែរ។

សូមបញ្ជាក់ថាអំណោយរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋស​ភា​ដែល​ផ្តល់​ជូន​បង​ប្អូនភៀសសឹកក្នុងឱកាសទិវាអន្តរជាសិទ្ធនារី៨មីនា រួមមានអង្ករ២គីឡូ សារុង១ ទឹកសុទ្ធ ត្រីខ មី និងថវិការប្រាំម៉ឺនរៀលផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm