អ្នកតំណាងរាស្ត្រមណ្ឌលកំពត ណែនាំឱ្យរក្សាស្មារតីសាមគ្គីភាពបន្តជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល

2026/03/08 09:36:29 pm        286

អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានណែនាំឲ្យមន្ត្រីរាជការ សមាជិកបក្ស និង​ប្រជា​ពលរដ្ឋ​បន្ត​រក្សា​ស្មារតី​សាមគ្គីភាព ពង្រឹងការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាការពារសន្តិភាព និង​បម្រើ​ប្រជាជនដោយចិត្តស្មោះត្រង់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ការណែនាំនេះ ត្រូវបានលើកឡើងដោយឯកឧត្តម សោម ចិន សមាជិកគណៈកម្មាធិការកណ្តាល អ្នក​តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារបក្សចុះជួយក្រុងកំពត ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​របាយការណ៍ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើងនៅមន្ទីរគណបក្សក្រុងកំពត នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

ក្នុង​ឱកាសនោះ ឯកឧត្តមបានណែនាំឲ្យសមាជិកបក្ស និងមន្ត្រីពាក់ព័ន្ធ ត្រូវ​យក​ប្រជា​ជន​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​បំពេញភារកិច្ច ដោយត្រូវធ្វើខ្លួនជាមិត្តជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងយក​មហា​ជន​ជា​គ្រឹះនៃការងារ។ ឯកឧត្តមបានលើកឡើងផងដែរថា មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ “ចាញ់​កុំ​រា​ថយ ឈ្នះកុំអួតអាង នៅឲ្យគេស្រឡាញ់ ចេញទៅឲ្យគេស្រណោះ” ដើម្បីកសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យបន្តជឿជាក់ និងគាំទ្រគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ជាពិសេសយន្តការដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈវិធីសាស្ត្រសន្តិភាព និង​ច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវរួមគ្នាការពារសន្តិភាព និងបង្កើនស្មារតីជាតិនិយម ដើម្បី​ថែ​រក្សា​ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស។

ឯកឧត្តមបានបន្ថែមថា ក្នុងស្ថានភាពបច្ចុប្បន្ន កូនខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គី ស្មាប្រកៀកស្មា ខ្នង​ទល់​ខ្នង ក្នុងស្មារតីជាតិខ្មែរតែមួយ ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ជា​មួយ​គ្នានេះដែរ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញការងារ ផ្តល់សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យបានល្អ ប្រកបដោយភាពស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង​ពង្រឹង​ការ​អនុវត្តអភិបាលកិច្ចល្អ ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គ​មជាតិឲ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm