សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា និង​ឃី​ត​ ជូនទៅ​កាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/04/27 09:59:58 am        170



ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​ផ្គត់ផ្គង់​នូវ​ថវិកា ​ឃី​ត និង​ទឹកបរិសុទ្ធ​បន្ថែម ​ជូន​ទៅ​បណ្តា​ខេត្ត​នានា​ សរុប​ចំនួន​ជិត​២០​ខេត្ត​ ដើម្បី​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ​និង​ពលករ​ខែ្មរ​យើង ​ត្រឡប់​ពី​ប្រទេស​ថៃ ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។


បើ​តាម​ការបញ្ជា​ក់​រប​ស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​BTV ព័ត៌មាន​ នា​រសៀល​នេះ​ថា ​ ដោយ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​ឲ្យ​រៀបចំ ថវិកា បន្ថែម​ជូន​ទៅ​កាន់​បណ្តា​ខេត្ត​នានា ​សរុប​ចំនួន​ជិត​២០​ខេត្ត សម្រាប់​ត្រៀម​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​។ ​ហើយ​បើ​យើង​និយាយ​ពី​ខេត្ត​ទាំង​២៤​នោះ​វិញ ​បច្ចុប្បន្ន​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ សរុប​ចំនួន​២២,៧៦៥​នាក់​។


លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត បានបញ្ជាក់​ទៀតថា​ ខេត្ត​ទាំង​១៦ ដែល​ទទួល​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​របស់​សម្តេច​តេ​ជោ រួមមាន ​៖ ខេត្តបាត់ដំបង ទទួល​បាន​ថវិកា ៣០០​លាន​រៀល ​និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្តបន្ទាយមានជ័យ ​ទទួល​បាន​ថវិកា ៤៥០​លាន​រៀល និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួល​បាន​ថវិកា ២០០​លាន​រៀល និង​ឃី​ត​៣០០ ទឹកបរិសុទ្ធ​៥០០, ខេត្ត​ប៉ៃលិន ​ទទួល​បាន​ថវិកា ១០០​លាន​រៀល និង​ទឹកបរិសុទ្ធ​៥០០, ​ខេត្តកោះកុង ទទួល​បាន​ឃី​ត​ចំនួន​២០០, ខេត្តពោធិ៍សាត់ ​ទទួល​បាន​ថវិកា ៨០​លាន​រៀល ​និង​ឃី​ត​ចំនួន​៥០០ ទឹកបរិសុទ្ធ​៨០០, ខេត្តព្រះវិហារ​ ទទួល​បាន​ថវិកា​ ៣០​លាន​រៀល និង​ទឹកបរិសុទ្ធ​២០០, ខេត្តកណ្តាល​ ទទួល​បាន​ថវិកា ២០០​លាន​រៀល​ និង​ឃី​ត​ចំនួន​១០០០, ខេត្តស្វាយរៀង ទទួល​បាន​ថវិកា ២០​លាន​រៀល​, ខេត្តព្រៃវែង ​ទទួល​បាន​ថវិកា ៣៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ថវិកា ១៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្តក្រចេះ​ ទទួលបាន​ថវិកា ២០​លាន​រៀល​, ខេត្តតាកែវ ​ទទួលបាន​ថវិកា ៨០​លាន​រៀល​, ខេត្តកំពង់ចាម ​ទទួលបាន​ថវិកា ៤០​លាន​រៀល​, ខេត្តកំពង់ឆ្នាំង ​ទទួលបាន​ថវិកា​៥០​លាន​រៀល​, ខេត្តកំពង់ស្ពឺ ​ទទួលបាន​ថវិកា ៨០​លាន​រៀល និង​ខេត្តសៀមរាប ​ទទួលបាន​ថវិកា ៣០០​លាន​រៀល​។ ថវិកា ឃី​ត និង​ទឹកបរិសុទ្ធ ​ដែល​ផ្តល់​ជូន​បណ្តា​ខេត្ត​ទាំងអស់ ​មាន​ចំនួន​សរុប ២,៤៥០,០០០,០០០​រៀល​ (​ពីរពាន់​បួន​រយ​ហាសិប​លាន​រៀល​)​សម្ភារៈ​ឃី​ត ​ចំនួន​៤៦០០ និង​ទឹកបរិសុទ្ធ​៤០០០​កេស​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm