ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យអាជ្ញាធរទាំងអស់ កុំឲ្យមើលបំណាំគ្នា ពេលកើតបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន និងចោរកម្ម នៅចំព្រំប្រទល់រដ្ឋបាលរបស់ខ្លួន ដែលបញ្ហានេះ តែងតែកើតឡើង ហើយគ្មានវិធានការ។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាជ្ញាធរគប្បីមានការប្រុងប្រយ័ត្នឲ្យមែនទែនចំពោះតំបន់ព្រំប្រទល់រដ្ឋបាលនៃការគ្រប់គ្រង ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយបទល្មើសគ្រឿងញៀន និងចោរកម្មតែងតែកើតមាន ហើយពុំមានវិធានការ ដែលបញ្ហានេះនឹងនាំឲ្យប៉ះពាល់ខ្លាំងដល់សន្តិសុខសង្គម ដោយសារតែអាជ្ញាធររៀងៗគ្នានការសហការគ្នាឲ្យបានច្បាស់លាស់៕





