អាជ្ញាធរខេត្តកំពង់ស្ពឺ រៀបចំបង្ហាញទស្សនីយភាពលោ្ខន សិល្បៈ កីឡា អបអរទិវានារីអន្តរជាតិ ៨មីនា

2026/03/08 02:55:22 pm        120

អាជ្ញាធរខេត្តកំពង់ស្ពឺ បានសហការរៀបចំបង្ហាញទស្សនីយភាពល្ខោនបាសាក់ សិល្បៈ ហាត់កីឡា រត់ប្រណាំង បញ្ចាំងភាពយន្តកុនខ្នាតតូច និងការតាំងពិព័រណ៍​ផលិត​ផល​ជា​ដើម​នៅ​កីឡដ្ឋាន​កំព​ង់ស្ពឺ ក្រុងច្បារមន ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ហើយ​ព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​កំព​ង់ស្ពឺ និងក្រុមការងារអញ្ជើញចូលរួមទស្សនាផងដែរ។

បើតាមតំណាងក្រុមសិល្បៈ មកពីខេត្តតាកែវ បានថ្លែងប្រាប់ BTV យប់នៅថ្ងៃទី៧ ខែមីនានេះថា ក្រុម​សិល្បៈល្ខោនបាសាក់ទាំងអស់គ្នា មានការពេញចិត្តជាខ្លាំង ដែលបានចូលរួម​បង្ហាញ​ទស្សនីយ​ភាព​ល្ខោនបាសាក់ អបអរសាទរទិវានារីអន្តរជាតិ ៨មីនា ដោយមានប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ច្រើន​កុះករអញ្ជើញចូលរួមទស្សនា និងបានបង្ហាញពីការគាំទ្រកាន់តែខ្លាំង ការលើក​កម្ពស់​សម្បត្តិ​វប្បធម៌ខ្មែរ និងធនាបានការអភិរក្ស អភិវឌ្ឍន៍ឲ្យបានល្អប្រសើរ។

ពលរដ្ឋចាស់ក្មេង បានថ្លែងថា ព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ៨ មីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំមានលក្ខណៈខុសប្លែកពីឆ្នាំកន្លងមក ពោល គឺមានរៀបចំកម្មវិធីបង្ហាញទស្សនីយភាពសិល្បៈ វប្បធម៌ កីឡា និងការងារបង្ហាញតាំងបង្ហាញផលិតផល ដែលមានភាពទាក់ទាញ ហើយពលរដ្ឋនានានោះ ក៏ចង់ឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយ បង្ហាញសក្ខានុពលខេត្តឲ្យបានច្រើន សន្តិសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីទាក់ទាញពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលរួមទស្សនា សិក្សាស្វែងយល់ ក៏ទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ មកបណ្តាក់ទុននៅក្នុងខេត្តឲ្យបានច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចបង្កើនឱកាសការងារកាន់តែច្រើន។

សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ហើយប្រធានបទ ចង់រំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើក​ទឹកចិត្ត​ឱ្យ​រួមគ្នា​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សិទ្ធិ​កម្មការិនី​បន្ថែមទៀត
2026/03/08 04:40:33 pm        1
សម្តេចប្រធានរដ្ឋសភា យកឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា ជួបសំណេះសំណាល និងចែក​អំណោយ​ជូនពលរដ្ឋភៀសសឹកនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប
2026/03/08 03:47:44 pm        1
មន្ទីររ៉ែខេត្តបាត់ដំបង អំពាវនាវពលរដ្ឋកុំទិញប្រេងស្តុកទុកនាំបង្កហានិភ័យ
2026/03/08 03:38:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើក​ទឹកចិត្ត​ឱ្យ​រួមគ្នា​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សិទ្ធិ​កម្មការិនី​បន្ថែមទៀត

2026/03/08 04:40:33 pm
​សម្តេចប្រធានរដ្ឋសភា យកឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា ជួបសំណេះសំណាល និងចែក​អំណោយ​ជូនពលរដ្ឋភៀសសឹកនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប
2026/03/08 03:47:44 pm
​មន្ទីររ៉ែខេត្តបាត់ដំបង អំពាវនាវពលរដ្ឋកុំទិញប្រេងស្តុកទុកនាំបង្កហានិភ័យ
2026/03/08 03:38:13 pm
​ប្រភព៖ អារ៉ាប៊ីសាអ៊ូឌីត បានប្រាប់អ៊ីរ៉ង់ កុំឱ្យវាយប្រហារខ្លួន និងព្រមានពីលទ្ធភាពនៃការសងសឹកវិញ
2026/03/08 03:33:04 pm
​មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលតែងដោះស្រាយសុខទុក្ខ និងពង្រឹង​សុខដុមនីយកម្ម​សាសនា
2026/03/08 03:26:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/07 02:01:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/06 06:37:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/08 01:23:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/07 12:46:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am